
ក្មេងជនជាតិអាឡឺម៉ង់អាយុ១៣ និង១៤ ឆ្នាំពីរនាក់ កំពុងត្រូវបានគេស៊ើបអង្កេតភ្លាមៗបញ្ជាដោយព្រះរាជអាជ្ញាថៃ បន្ទាប់ពីពួកគេបានបាញ់គ្រាប់កាំភ្លើងជ័រសំដៅទៅស្តេចថៃខណៈពេលទ្រង់កំពុងសម្រាកលំហែកាយនៅទីក្រុងបាវ៉ារៀ។

យោងតាមប្រភពព័ត៌មានរបស់ Daily Mail បានឲ្យដឹងថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn Bodindradebayavarangkun ដែលបានឡើងគ្រងរាជ្យកាលពីខែតុលាឆ្នាំមុន លោកបានជិះកង់កំសាន្តក្នុងទីក្រុង Erding នៅម៉ោងប្រហែលជា 11 យប់ ត្រូវនឹងថ្ងៃទី 10 ខែមិថុនា ឆ្នាំ២០១៧ ហើយជាពេលដែលមានក្មេងប្រុសពីរនាក់បានប្រើកាំភ្លើងបាញ់សំដៅទ្រង់។

មិនទាន់មានព័ត៌មានច្បាស់ការនៅឡើយទេ ថាតើគ្រាប់ជ័រទាំងអស់នោះបានបាញ់ត្រូវចំលើព្រះមហាក្សត្រថៃនោះទេ ប៉ុន្ដែក្មេងប្រុសបងដែលបង្កហេតុពេលនេះកំពុងត្រូវបានគេស៊ើបអង្កេតពីបទប៉ុនប៉ងបង្ករបួសស្នាមធ្ងន់ធ្ងរ ចំណែកក្មេងប្រុសម្នាក់ទៀតត្រូវបានគេលើកលែងដោយសារតែមានអាយុក្មេងពេក។
តាមការឲ្យដឹងពីអាជ្ញាធរបានឲ្យដឹងថា អាវុធនេះគឺជាអាវុធស្របច្បាប់ទូទៅធម្មតាដែលមានដាក់លក់នៅទីផ្សារ ប៉ុន្តែទង្វើបែបនេះមិនគួរឲ្យកើតឡើងទេ។ យ៉ាងណាក្តីព្រះមហាក្សត្រថៃទ្រង់មិនចង់ឲ្យមានការចាប់ ឬយកទោសពីក្មេងទាំងពីរនោះទេ។

Source: dailymail / thelocal