Sponsor
Pisey

រាជធានី​ភ្នំពេញ​៖ ឧកញ៉ា​ចិត្ត​ធម៌​​​ ស្រី​ ចាន់​ថន នៅ​ថ្ងៃទី​២២ ខែ​មិថុនា នេះ​ ​​​បាន​នាំ​យក​អំណោយ​និង​ថវិកា​ជូន​ដល់​ក្រុម​គ្រួសារ​​​​ទារក​អភព្វ​ ឈ្មោះ​ ជីវ លីហៀ ដែល​រង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ខ្លួន​នៅ​ខ្លួន​ក្មេង​ខ្ចី​​ជាមួយ​ឪពុក​ម្តាយ​​ កាលពី​ឆ្នាំ​មុន ដែល​ធ្វើឲ្យ​មាន​តក់ស្លុត​អស់​ទាំង​គ្រួសារ​។

​អំណោយ​របស់​លោក​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន​ Jet Group រូប​នេះ​ ដែល​បាន​នាំ​យក គ្រួសារ​កុមារ​កម្សត់​​មាន​ម្តាយ​ឈ្មោះ ​តឹក សេងម៉ាឡា ​សព្វ​ថ្ងៃ​រស់នៅ ​ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ ​ខណ្ឌ​ច្បារអំពៅ ​​រួម​មាន​​ អង្ក​មួយ​បាវ​ ទឹក​ត្រី​ ១​២​ដប ទឹក​ស៊ីអ៊ីវ​ ១​​២​​ ដប ​ស្ក​សរ​​ ២ ​គីឡូ ​អំបិល​ ២​គីឡូ ប៊ី​ចេង​ ១​គីឡូ​ ទឹក​សុទ្ធ​​ ៥​យួរ​ មី​មួយ​កេះ ​ត្រី​ខ​ ២​យួរ ខ្លាញ់ ១​​២​ដប​ ថវិកា​ ​៥០​ម៉ឺន​រៀល​ និង​សម្ភារៈ​ក្មេង​លេង ​ជា​ច្រើន​ទៀត​ផង​ដែរ​។

​​​​​​សូម​បញ្ជាក់​ថា​​ កាល​ មួយ​ឆ្នាំ​មុន​ទារក​ម្នាក់​នេះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​ធ្វើ​ដំណើរ​ជាមួយ​ឪពុកម្តាយ ​ដោយ​សារ​រថយន្ត​បើក​វ៉ា​មក​បុក​ក្នុង​ស្ថាន​ភាព​បញ្ច្រាស​ទិស​គ្នា​ រួច​ក៏​គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​ត្រឹម​សោក​វិនាសកម្ម​ដ៏​រន្ធត់​សម្រាប់​ក្រុម​គ្រួសារ​កម្សត់​​មួយ​នេះ​​។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor