
វឌ្ឍនាកា និង Chanathip ត្រូវបានគេចាត់ទុកជាកីឡាករ មានទេពកោសល្យជាងគេនៅអាស៊ានក្រោយកីឡាករទាំងពីរបានបង្ហាញទម្រង់លេងយ៉ាងក្នុងជម្រើសជាតិ និងក្លឹបរៀងៗខ្លួនហើយពេលនេះដំណើរផ្សងព្រេងក្នុងអាជីពបាល់ទាត់របស់ពួកគេបានទៅដល់កោះជប៉ុនទៅហើយ។
Foxsportasia បានចាត់ទុកកីឡាករទាំងពីរនេះ ជាកីឡាករដែលមានជំនាញក្នុងរកគ្រាប់បាល់បញ្ចូលទីនិងជំនាញញាក់បាល់បានល្អគួរឲ្យចាប់ចិត្តនាពេលកន្លងមក ប៉ុន្តែគេមិនដឹងពីពីជោគវាសនាអ្នកទាំងពីរពេលប្ដូរទៅជប៉ុននៅឡើយ។
ពេលនេះ Chanathip Songkrasin កំពុងលេងនៅក្លឹប Consadole Sapporoនៅក្របខណ្ឌ J1ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលស្របពេលវឌ្ឍនាកា កំពុងប្រកបអាជីពនៅក្លឹប Fujieda MYFC លីកលំដាប់ទី៣ជប៉ុនក្នុងលក្ខខណ្ឌខ្ចីជើងដូចគ្នា។ បើនិយាយពីការចូលលេងឲ្យក្លឹបនៅប្រទេសជប៉ុន អ្នកទាំងពីរមិនទាន់បាននៅឡើយសូម្បីតែមួយប្រកួត ខណៈវឌ្ឍនាកា ទៅមុនតែមិនទាន់បានលេងនៅឡើយក្រោយ Fujieda MYFC ប្រកួតនៅលីកទី៣ជប៉ុនបាន១២ដងទៅហើយ។
ក្រោយមិនទាន់បានចូលលេងក្នុងការប្រកួតផ្លូវការដូចគ្នា គេមិនទាន់ដឹងថា តើអនាគតរបស់អ្នកទាំងពីរក្លាយជាបែបណានៅឡើយទេ។ បើនិយាយពីប្រវត្តិប្រកួតរបស់ Chanathip លេងក្នុងក្លឹបកាលនៅប្រទេសថៃចាប់ពីឆ្នាំ២០១២មកគឺបាន ១៧៧ប្រកួតរកគ្រាប់បាល់បាន១៩គ្រាប់។ ក្នុងជម្រើសជាតិលេងបាន៤០ប្រកួតរកគ្រាប់បាល់បាន៥គ្រាប់ក្នុងមានជាខ្សែបម្រើប្រយុទ្ធ។
ចំណែក ចាន់ វឌ្ឍនាកា ក្នុងនាមជាខ្សែប្រយុទ្ធកាលលេងនៅកម្ពុជាចាប់ពីឆ្នាំ ២០១១នៅព្រះខ័នរាជដល់បឹងកេតមក១០៧ប្រកួតរកគ្រាប់បាល់បាន ១២៦គ្រាប់ និងក្នុងជម្រើសជាតិ៣២ប្រកួតបាន១១គ្រាប់។
តើមួយណាជោគជ័យជាងគេពេលទៅលេងនៅជប៉ុន? ប្រិយមិត្តអាចចូល Comment នៅខាងក្រោម៖