Sponsor
Pisey

មិត្តស្រីរបស់បុរសម្នាក់យំស្ទើរសន្លប់ បន្ទាប់ពីមិត្តប្រុសរបស់នាងត្រូវប្រឈមមុខនឹងការសួរចម្លើយផ្ទាល់ទាក់ទងនឹងការផ្ញើរសារដ៏គួរឲ្យស្អប់ខ្ពើមទៅកាន់សិស្សសាលាអាយុត្រឹមតែ ១៣ ទៅ ១៤ឆ្នាំ។ បុរសខាងលើមានឈ្មោះថា Christopher Lane អាយុ ២៤ឆ្នាំ លោកត្រូវបានក្រុមអ្នកប្រមាញ់ជនបំពានផ្លូវភេទលើក្មេង ឈ្មោះថា "Creep Catchers UK" បន្ទាប់ពីក្រុមនេះបាន សហការណ៍ជាមួយឪពុកក្មេងស្រីរងគ្រោះ ដោយបន្លំខ្លួនធ្វើជាក្មេងស្រីលេងសារឆ្លើយឆ្លងជាមួយលោក Lane ទាំងលោកមិនដឹងខ្លួនអស់រយះពេល១ខែ។

លោក Land រស់នៅទីក្រុង Caerphilly ក្នុងប្រទេស Wales ត្រូវបានគេយកភស្តុងតាងមកបង្ហាញដល់ផ្ទះនៅសកម្មភាពសារលេង Chat ឆ្លើយឆ្លងជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ នៅនឹងមុខសមាជិកគ្រួសារ និងមិត្តស្រី។ យោងតាមវីដេអូយើងឃើញមិត្តស្រីលោក Land បានយំអួលដើមករបណ្តើរៗ ស្របពេលដែលមិត្តប្រុសនាងបានប្រកែកថា "បុរសលេង Chat នេះមិនមែនជាលោកទេ"។ ប៉ុន្តែបន្ទាប់ពីក្រុម "Creep Catchers UK" បានព្រមានលោក Land ថា "ពេលនេះមិនមែនជាពេលត្រូវកុហសទេ យល់ល្អស្មោះត្រង់គ្នានិងគ្នាហើយនិយាយការពិតមក" ទើបបន្តិចក្រោយមកលោក Land បានទទួលស្គាល់ការពិតថាមនុស្សលេង Chat នេះគឺពិតជារូបលោក។

សារជាច្រើនរបស់លោក Land ត្រូវបានបង្ហាញជាបន្តបន្ទាប់ដូចជា:

  • លោក Lane: តើលោកអាចសុំយកអាចភាពបរិសុទ្ធ (ព្រហ្មចារីយ៍ភាព) របស់នាងបានទេ?
  • ក្មេងស្រី: ខ្ញុំក្លាយមានផ្ទៃពោះ?
  • លោក Lane: មិនអាចទេ ព្រោះអីនាងនៅក្មេងមិនទាន់ពេញវ័យទេ។

យោងតាមការឲ្យដឹងពីតុលាការ Cardiff Crown លោក Lane ត្រូវមានទោសជាប់គុករយះពេល 2ឆ្នាំ និង8ខែ ក្រោយពីបានទទួលស្គាល់ថាខ្លួនបានទំនាក់ទំនង និងប៉ុនប៉ងបំពានផ្លូវភេទលើកុមារ។ យ៉ាងណាចៅក្រមការពារក្តីលោក Land បាននិយាយថា "គាត់បានបាត់បង់គ្រួសារគឺជាលទ្ធផល នាំឲ្យគាត់ខ្វះភាគកោះក្តៅ និងខ្វះភាពជាចាស់ទុំបែបនេះ។"

ទស្សនាទឹកមុខរបស់លោក Lane ពេលគេបង្ហាញការពិតចំពោះមុខសង្សាររបស់លោក:

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor