Sponsor
Pisey

មន្រ្តី​អាមេរិក​មួយ​រូប​បាន​អះអាង​ថា​ ក្រុម​ hacker​ របស់​រុស្សី​បាន​ធ្វើការ​វាង​ប្រហារ​ទៅ​លើ​រដ្ឋ​ចំនួន​ ២១​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ក្នុង​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៧​។ ​

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​ទទួល​បន្ទុក​ការងារ​សន្តិសុខជាតិ​លោក​ស្រី​ Jeanette ​Manfra ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​កន្លង​ទៅ​ ក្រុម hacker ​វាយ​ប្រហារ​សន្លឹក​ឆ្នោត​ក្នុង​រដ្ឋ​ចំនួន​២១ ប៉ុន្តែ​លោក​ស្រី​បាន​បដិសេធ​បញ្ជាក់​ពី​ឈ្មោះ រដ្ឋ​ទាំង​នោះ ​ដោយ​រង​ចាំ​ការ​សម្រេច​ចិត្ត​ជា​មុន​ពី​សំណាក់​ក្រុម​សមាជិក​សភា​សិន​។

ជាចុងក្រោយ​លោក​ស្រី​ Jeanette ​Manfra​ និយាយ​ថា​ ទោះ​ជា​មាន​ការ​លួច​សន្លឹក​ឆ្នោត​ក៏​ដោយ​  ក៏​គ្មាន​ភស្តុតាង​ណាមួយ​ដែល​អាច​បញ្ជាក់​ពី​ចំនួន​សន្លឹក​ឆ្នោត​ច្បាស់លាស់​នោះ​ទេ​។ យ៉ាងណាមិញ​រឿង​ក្ដី​ដ៏​ចម្រូងចម្រាស​នេះ​ សភា​នឹង​ធ្វើការ​ប្រកាស​ឲ្យ​ដឹង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

សូម​បន្ថែម​ផងដែរថា​​ ជុំវិញ​បញ្ហា​នេះ​វិមាន​ក្រឹម​ឡាំង​បាន​ឆ្លើយតប​​វិញ​​ចំពោះ​ ការ​ចោទ​ប្រកាន់​រុស្ស៊ី​ប្រើ​ប្រព័ន្ធ​ Cyber ​លួច​​សន្លឹក​ឆ្នោត ដើម្បី​​ជួយ​ឲ្យ​លោក​ដូណាល់ ត្រាំ​ ជាប់​ជា​ប្រធានាធិបតី​នោះ គឺ​ជា​ព័ត៌មាន​កុហក និងគ្មាន​មូលដ្ឋានច្បាស់លាស់៕​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor