Sponsor
Pisey

បរទេស៖ ទីតាំងលក់អាហារមួយកន្លែងក្នុងទីក្រុងNanningប្រទេសចិនត្រូវបានបិទទ្វារ បន្ទាប់ពីអតិថិជនម្នាក់ប្រទះឃើញកូនពស់មួយក្បាលនៅក្នុងមីឆារបស់នាង។ សិស្សស្រីម្នាក់បានទិញមីឆាខ្ចប់ទៅញ៉ាំនៅបន្ទប់របស់នាង ប៉ុន្តែពេលចាប់ផ្តើមញ៉ាំនាងសង្កេតឃើញអ្វីចម្លែកនៅលាយជាមួយបន្លែនោះវាគឺជាកូនពស់មួយក្បាល។

មុនបោះអាហារនោះចោលនាងបានថតរូបរួចបង្ហោះចូលគណនីWechatរបស់នាង។ ក្រោយមកវាបានល្បីសុះសាយពាសពេញបណ្តាញសង្គមរហូតដល់មន្ត្រីអនាម័យសុខភាពមូលដ្ឋានចុះទៅត្រួតពិនិត្យតូបលក់អាហារនោះ។

ម្ចាស់ហាងបានបដិសេធយ៉ាងដាច់អហង្ការថាពស់នោះមិនមែនចេញមកពីកន្លែងខ្លួនទេ។ ប៉ុន្តែក្រុមមន្ត្រីរកឃើញថាកន្លែងចំអិនអាហារក្នុងហាងនោះខ្វះអនាម័យ ទើបបញ្ជាអោយបិទទ្វារជាបណ្តោះអាសន្នតែម្តង៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor