Sponsor
Pisey

ក្រុមរដ្ឋឥស្លាម (ISIS) ថ្មីៗនេះកំពុងភ័យខ្លួនជានិច្ចពេលចេញប្រយុទ្ធ បន្ទាប់ពីមានទាហានកាណាដានឹងជាសមាជិក Task Force 2 បានប្រើប្រាស់អាវុធពិសេស បាញ់ក្នុងចង្ងាញ 3.5 គីឡូម៉ែត្រ ត្រូវចំទ័ព ISIS ម្នាក់ស្លាប់ភ្លាមៗ ក្នុងល្បឿនដ៏លឿនបំផុតគឺត្រឹមតែ ១០ វីនាទីប៉ុន្នោះ។ ទាហានកាណាដារូបនេះបានបំបែកកំនត់ត្រាបាញ់បានចំគោលដៅក្នុងចង្ងាញឆ្ងាញជាងគេបំផុត និងកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង។

ការធ្វើបានរបស់ទាហានកាណាដាខាងលើ គឺជាក្តីសង្ឃឹមដ៏ខ្ពស់និងល្អបំផុតក្នុងការធ្វើសង្គ្រាមកម្ទេចសកម្មប្រយុទ្ធអ៊ីស្លាម ISIS ជំនួសដោយការទម្លាក់គ្រាប់បែកដែលអាចបណ្តាលឲ្យមានជនស៊ីវិលស្លូតត្រង់ស្លាប់ជាច្រើននាក់នៅក្នុងតំបន់មានសង្គ្រាមដូចជាក្នុងប្រទេស ស៊ីរី និងអ៊ីរ៉ាក់។

យោងតាមសារព័ត៌មាន The Washington Post បានឲ្យដឹងថា: សម្រាប់ទាហានដែកអាចសម្រេចបាញ់ចំគោលដៅក្នុងចង្ងាញឆ្ងាយបែបនេះគឺត្រូវពឹងទៅលើសមត្ថិភាព ជំនាញ និងកត្តាបរិយាកាសនៅជុំវិញខ្លួន រួមមានដូចជា ល្បឿនខ្យល់, សីតុណ្ហភាព, សម្ពាធ barometric និងសូម្បីតែដំណើរបង្វិលនៃផែនដី។

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor