
សិល្បៈ ៖ MV TEASER បទថ្មីរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ "បេះដូងខ្វះភាពផ្អែមល្ហែម" ទើបតែចេញបានរយៈពេលត្រឹមតែបីថ្ងៃ នៅលើទំព័រ Rasmey Hang Meas ទេ តែបទមួយនេះទទួលបានការទស្សនាច្រើនជាងកន្លះលានដង (529K Views ) មានអ្នកចុច Like ច្រើនជាង 23 ពាន់នាក់ និងអ្នក Share ច្រើនជាង 14
ពាន់នាក់។ តួលេខនេះអាចចាត់ទុកជាបទដែលទទួលបានការគាំទ្រខ្លាំង ពិបាករកគូប្រជែងណាស់ សម្រាប់តារាចម្រៀងក្នុងស្រុក។

គួរបញ្ជាក់ដែរថា បទ "បេះដូងខ្វះភាពផ្អែមល្ហែម" ច្រៀងដោយលោក ព្រាប សុវត្ថិ និពន្ធទំនុកច្រៀងដោយ នី សុគន្ធា និពន្ធ Melodyដោយ STEPនិពន្ធបទភ្លេង និង សម្រួលតន្ត្រីដោយ មាស សុគន្ធដឹកនាំសម្ដែងដោយ កៅ សីហា ថតដោយ សុខ សុភាព រៀបចំការ ផលិតដោយ យ៉ា កុកអាន និងកាត់តដោយ ដាញ់ វណ្ណៈ៕