Sponsor
Pisey

ក្រុម​ហង្ស​ក្រហម ​Liverpool បាន​ទទួល​ជោគជ័យ​ក្នុង​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​កំពូល​ល្បឿន​ សញ្ជាតិ​អេហ្សីប Mohamed Sala h​ពី​ក្លឹប ​Roma  ក្នុង​តម្លៃ​បំបែក​ឯកត្តកម្ម​របស់​ក្លឹប​៣៩​លាន​ផោន​​(​ប្រាក់​ប្រចាំ​សប្ដាហ៍​៩​សែន​ផោន​ក្នុង​មួយ​អាទិត្យ)​ហើយ​សុពលភាព​កុង​ត្រា​រយៈ​ពេល​៥​ឆ្នាំ។

ខ្សែ​បម្រើ​រូប​នេះ​នឹង​ពាក់​អាវ​លេខ​១១​ ដោយ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល Roberto Firmino ប្ដូរ​មក​ពាក់​អាវ​លេខ​៩​របស់​ក្លឹប​វិញ។   Mohamed Salah​ចាប់​អាជីព​ដំបូង​នៅ​ក្លឹប El Mokawloon ​ក្នុង​ស្រុក​កំណើត​ឆ្នាំ ២០១០​ ដល់​២០១៣​​ហើយ​បន្ត​រហូត​ក្លឹប​ Basel, Chelsea, ខ្ចី​ជើង​ទៅ​លេង​នៅ​ Fiorentina, Roma ហើយ​ឆ្នាំ​២០១៧​នេះ​ក៏​ប្ដូរ​មក​លេង​នៅ​ Liverpool តែ​ម្ដង។

លេង​ឲ្យ​ក្លឹប ​Roma របស់​អ៊ីតាលី​រដូវ​កាល​មុន​រូប​គេ​ទាត់​បញ្ចូល​ទី​បាន​១៥​គ្រាប់ ​ក្នុង​បង្ហាញ​ខ្លួន​៣១​ប្រកួត​​ចំណែក​ក្នុង​ជម្រើស​ជាតិ​អេហ្សីប​វិញ​បាន​២៩​គ្រាប់​ក្នុង​៥៣​ប្រកួត៕
 

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor