
ប្រធានក្លឹប Real Madrid លោកតា Florentino Perez បាននិយាយការពារ Cristiano Ronaldo កំពុងដោះស្រាយបញ្ហារឿងចម្រូងចម្រាសពន្ធដារហើយលោកគ្មានបំណងលក់កីឡាករវ័យ៣២ឆ្នាំរូបនេះចេញទេ។
Florentino Perez បានសង្កត់ធ្ងន់ថា Cristiano Ronaldo នឹងចាកចេញពី Real Madrid លុះត្រាតែមានក្លឹបណាមួយហ៊ានទម្លាក់លុយ១ពានលានអឺរ៉ូទិញផ្ដាច់កុងត្រា ហើយលោកថែមទាំងបន្ទោសដល់មនុស្សមួយចំនួន ដែលហៅកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះថា៖"បំពានច្បាប់"ក្នុងបញ្ហាពន្ធដាររបស់ខ្លួន។
“ខ្ញុំមិនទាន់បាននិយាយជាមួយគាត់នៅឡើយ ប៉ុន្តែខ្ញុំនឹងនិយាយជាមួយគាត់នៅប៉ុន្មានថ្ងៃខាងមុខទៀត។ គាត់មានតម្លៃខ្លួន១ពាន់លានអឺរ៉ូសម្រាប់ការចាកចេញផ្ដាច់កុងត្រា។ បើគ្មាននរណាអាចចំណាយលុយបានទេ គាត់ (Ronaldo)នឹងមិនចាកចេញទេ" Perez និយាយក្នុង Onda Cero។
“អ្វីៗទាំងអស់ពិតជាចម្លែកណាស់! ខ្ញុំនឹងការពារគាត់ ក្នុងលក្ខណៈជាកីឡាករ និងជាមនុស្ស ខ្ញុំដឹងច្បាស់ពី Cristianoហើយគាត់ជាមនុស្សល្អម្នាក់ ទាំងក្នុងអាជីពបាល់ទាត់ និងមនុស្សធម្មតា។ អ្វីដែលមនុស្សមិនអាចនិយាយពីគាត់ បានគឺថាគាត់ជាអ្នកបំពានច្បាប់ នោះគឺជាការរំខានខ្ញុំតែប៉ុណ្ណោះ ហើយវាធ្វើឲ្យខ្ញុំឈឺចាប់" សម្ដី Perez។
គាត់បានបន្តថា៖ “ ខ្ញុំបានដឹងច្បាស់ពីស្ថានភាពពន្ធដាររបស់គាត់ច្បាស់ទេ។ ខ្ញុំគ្រាន់តែនិយាយថាអ្នកទាំងអស់គ្នាត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ហើយខ្ញុំមិនមានការសង្ស័យអ្វីចំពោះ Ronaldo ទេ ហើយរចនាសម្ព័ន្ធនៃដំណើរការបង់ពន្ធងាយស្រួលដូចកាលគាត់ ធ្លាប់ប្រើនៅអង់គ្លេសដែរ។ យើងបានបញ្ចេញសេចក្ដីថ្លែងការណ៍ ដើម្បីគាំទ្រគាត់ ពេលនេះ Real Madrid គ្មានអ្វីត្រូវធ្វើនោះទេហើយ Ronaldo នឹងដោះស្រាយកាតព្វកិច្ចរបស់ខ្លួនឆាប់"៕
ប្រភព៖ fourfourtwo
