Sponsor
Pisey

ពាក្យចាស់ តែងតែពោលថា ៖

  • ព្យាយាមគង់បានសម្រេច។

  • នឿយមុនស្រណុកក្រោយ។

  • តក់ៗពេញបំពង់។

ពាក្យទាំងនេះ យើងឃើញថាមានការនិយមប្រើប្រាស់ច្រើន និងទទួលបានជោគជ័យច្រើនផងដែរ តែក៍មានអ្នកមិនទទួលបានជោគជ័យដែរ ដោយសារតែការព្យាយាមនោះមិនដល់គោលដៅ ហើយបោះបង់ចោល។

ដើម្បីជាកម្លាំងចិត្តក្នុងការជម្រុញឲ្យមានការខិតខំ និងព្យាយាមបន្តទៀត យើងខ្ញុំសូមលើកយកបទពិសោធរបស់តារាហ្វេសប៊ុក លោក Peypey Dy មកចែករំលែកជូនបងប្អូន ទាំងអស់គ្នា ដែលលោក ទើប​តែ​សម្រេច​បំណង​ដែល​ប៉ង​ទុក​មក​ជា​យូរមកហើយនោះ គឺ​ទិញ​រថយន្ត​​ទំនើបក្នុង​ក្តី​ស្រមៃមួយ ដែល​មិត្ត​​មួយ​ចំនួន​គិត​ថា​ខ្លួន​ធ្វើ​មិន​បាន​​ខណៈពេលនោះ លោកនៅ​ជិះ​រថយន្តត្រឹម​​ម៉ាក Morning ។

ខាងក្រោមនេះជាសារដែលលោកបានលើកឡើង៖

កាដូរសម្រាប់ខ្លួនឯងមុនថ្ងៃកំណេីត ❤

ចាំបានថា កាលខ្ញុំមិនទាន់មានបាន ជិះត្រឹមmorning ហេីយកាលនោះមានទស្សនាវដ្ងីរថយន្តបាន សួរខ្ញុំថា ឡានក្នុងក្តីស្រម៉ៃខ្ញុំគឺជាឡានអ្វី? ខ្ញុំប្រាប់ថា គឺAudi Q7

បន្ទាប់ពីទស្សនាវដ្តីនោះចេញផ្សាយ ពួកម៉ាកនៅវិទ្យាល័យក៏សួរខ្ញុំថា "ហែងស្រលាញ់Audi? តែលូវហែងជិះmorningហ្នឹង?" រួចហេីយគេសេីច 😔

តែថ្ងៃនេះខ្ញុំសម្រេចបំណងបានហេីយ 😊

តស៊ូគង់បានសម្រេច

សារដែលបង្ហោះលើហ្វេសប៊ុក
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor