Sponsor
Pisey

​សិល្បៈ ៖ លោក​តា​ សួន សាន ​គឺ​ជា​សិល្បករ​ចាប៉ី​ដងវែង​ខ្មែរ​ មាន​ជីវភាព​ក្រខ្សត់​ និង​ធ្លាក់​ខ្លួន​ឈឺ​ជាង​មួយ​ឆ្នាំ​មក​ហើយ ​។ ពេល​នេះ​លោក​បាន​ទទួល​មរណភាព​ហើយ​ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​កាន់​តែ​ក្ដុកក្ដួល​នោះ​ គឺ​ការ​លោក​នៅ​មាន​ជីវិត​រស់​ក្នុង​ភាព​វេទនា ​ ពេល​ស្លាប់​ទៅ​ហើយ​កាន់​តែ ​អាណោចអាធ័ម​ គ្មាន​លុយ​ចាក់​ថ្នាំ​រក្សា​សព ​និង​ធ្វើ​បុណ្យ​ទៅ​ទៀត​។ នេះ​ហើយ​ជីវិត​អ្នក​រក្សា​កេរដំណែល​សិល្បៈ​បុរាណ​ខ្មែរ​។ តើ​គាត់​សម​នឹង​ទទួល​រូប​ភាព​បែប​នេះ​មែន​ទេ​ បើ​យើង​ម្នាក់​ៗ​បាន​ដឹង​ហើយ​ថា​ កាល​គាត់​នៅ​មាន​ជីវិត​ និង​មាន​មាន​ជំងឺ​អង្គុយ​មិន​ជាប់​ទៅ​ហើយ​ក្តី​ គាត់​បាន​លើក​ដៃ​សំពះ​សុំ​ឲ្យ​មាន​ការ​ជួយ​សង្គ្រោះ​ ព្រោះ​គាត់​នៅ​ស្រឡាញ់​សិល្បៈ​ និង​ចង់​ដេញ​ចាប៉ី ​ច្រៀង​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្ដាប់​ ?

តាម​ការ​បញ្ជាក់​ប្រាប់​ពី​កូន​ស្រី​ឈ្មោះ ​យ៉ា កង្រី ​បាន​ប្រាប់​មក​លោក​ តាន់ ​ចន្ថា ​អ្នក​ផលិត​ព័ត៌មាន​ Kqube.net ​នៅ​មុន​នេះ​បន្ត​ថា​ ឪពុក​របស់​បង​ស្រី​(​សួន សាន) ​បាន​ស្ដាប់​ នៅ​វេលា​ម៉ោង​១២​យប់​មិញ​ឆ្លង​ចូល​ថ្ងៃ​ទី​១២​ខែ​មិថុនា ​នៅ​មន្ទីរពេទ្យ​ ខ្មែរ​សូវៀត​ ហើយ​ពេល​នេះ​សព​របស់​លោក​ត្រូវ​តម្កល់​នៅ​វត្ត​ស្ទឹង​មានជ័យ​ ដោយ​ក្លាសេ​ក្នុង​ឡ​ត្រជាក់​ ​ដើម្បី​រង់ចាំ​កូន​ៗ​មក​ជួប​ជុំ​ទើប​ចាប់ផ្ដើម​ធ្វើ​បុណ្យ​នៅ​ថ្ងៃ​ទី​ ១៤​ឬ​១៥​នេះ​ ។

បង​ស្រី​ យ៉ា ​កង្រី​ បាន​ប្រាប់​ថា​ "ខ្ញុំ​ និង​កូន​ៗ​គ្មាន​លុយ​ចាក់​ថ្នាំ​រក្សា​សព​ទេ​ ទើប​យក​សព​គាត់​ដាក់​ចូល​ក្នុង​ឡ​ត្រជាក់​ ដើម្បី​រក្សា​ទុក​ឲ្យ​បាន​យូរ​ថ្ងៃ​ ព្រោះ​ឡ​ចំណាយ​តិច​ គឺ​មួយ​តែ​៥០​ដុល្លារ​ទេ​ ដោយ​ឡែក​ការ​ចាក់​ថ្នាំ​ពេទ្យ​គេ​ថា ​អស់​លុយ​ច្រើន​ទើប​ខ្ញុំ​គ្មាន​លទ្ធភាព ​ព្រោះ​ពេល​នេះ​កូន​គ្មាន​លុយ​ទេ ​ដោយ​សារ​ត្រូវ​ចំណាយ​លើក​ការ​ព្យាបាល​នៅ​ពេទ្យ​រយៈពេល​ពីរ​ខែ​កន្លះ​អស់​លុយ​អស់​ទ្រព្យ​ហើយ​ " ។

នេះ​គឺ​ជា​លេខ​ទូរស័ព្ទ​កូន​របស់​លោក​តា ​សួន ​សាន ​096 313 5790 ​ផ្ទាល់​ ប្រសិន​បើ​បងប្អូន​ខ្មែរ​ ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​មាន​បំណង​ចូល​បុណ្យ ​ដើម្បី​ជួយ​ឲ្យ​គ្រួសារ​លោក​តា​មាន​លទ្ធភាព​ធ្វើ​តាម​ប្រពៃណី​ ៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor