Sponsor
Pisey

Jose Moutinho បាន​ខល​ទៅ ​Alvaro Morata ចំនួន​២​ដង​ដើម្បី​អន្ទង​កីឡាករ​រូប​នេះ​ឲ្យ​ចាក​ចេញ​ពី Real Madrid ប្ដូរ​ទៅ​លេង​នៅ​​ Manchester United ក្នុង​រដូវ​ក្ដៅ​នេះ​ ដោយ​គ្រូ​បង្វឹក​សញ្ជាតិព័រទុយហ្គាល់​ប្រើ​ត្រឹម​ ពាក្យ​សន្យា​៦​ម៉ាត់​ប៉ុណ្ណោះ។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ ​នឹង​ត្រូវ​បាន​គេ​ដឹង​ថា​ក្លាយ​ជា​កីឡាករ​របស់​ Man Utd ពេញ​លេញ​នៅ​សប្ដាហ៍​នេះ​ ខណៈ​​បិសាច​ក្រហម ​បាន​យល់​ព្រម​លក្ខណៈ​ផ្ទាល់​ខ្លួន​ជាមួយ​កីឡាករ​ ដោយ​រង​ចាំ​តែ​ការ​ប្រកាស​កិច្ចព្រមព្រៀង​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ។ 

Morata មាន​បញ្ហា​ខ្លះ​ៗ​ជាមួយ​ក្លឹប​ដោយ​មិន​ដឹង​រូប​គេ​នឹង​ត្រូវ​ចូល​រួម​ក្លឹប​មួយ​ណា​ប៉ុន្តែ Jose បាន​សន្យា​ថា​នឹង​ឲ្យ​គេ​ជា​កីឡាករ​សំខាន់​បំផុត​​នៅ​ Old Trafford ហើយ ​រូប​គេ​នឹង​ក្លាយជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ក្នុង​រដូវ​កាល​ថ្មី។ តាម​ប្រភព​ MARCA,  Spacial One រូប​នេះ​បាន​បាន​ខល​ទៅ​កីឡាករ​ដោយ​និយាយ​ត្រឹម​ពាក្យ​៦​ម៉ាត់​ធម្មតា​ៗ​" Come with me, you'll important= មកជាមួយខ្ញុំ អ្នកនឹង​សំខាន់?”។

Morata ត្រូវ​បាន​លោក Zidine Zidane សម្រេច​ប្ដូរ​ចុះ​ឡើង​ជំនួស ​Benzema ក្នុង​ការ​ប្រកួត​មិន​សូវ​សំខាន់​កាល​ពី​រដូវ​កាល​មុន ​ដោយ​លេង​ជម្រើស​ដំបូង​ត្រឹម​តែ​១៤​ប្រកួត​ក្នុង​លីក​ ហើយ​រូប​គេ​ចង់​ចូល​លេង​ច្រើន​ជាង​នេះ​ ក្នុង​ដំណែង​ប្រយុទ្ធ​លេខ​៩។ ​ប៉ុន្តែ​សម្រាប់ ​Jose​ វិញ​បាន​បញ្ជាក់​ច្បាស់​ថា​ ត្រូវ​ការ​វត្តមាន Morata ខ្លាំង​បំផុត​​ដោយ​ថែម​ទាំង​និយាយ​ថា ​​រូប​គេ​នឹង​ជា​ជម្រើស​ដំបូង​បំផុត​ក្នុង​តំបន់​ប្រយុទ្ធ​ជួរ​មុខ​​ ដោយ​លោក​បាន​សរសើរ​ភាព​រីក​ចម្រើន​របស់​កីឡាករ ​ចាប់​តាំង​ពី​គ្រូ​បង្វឹក​រូប​នេះ​ដឹកនាំ ​Real Madrid ដំបូង​ហើយ​ Morata ​នេះ​ហើយ​ត្រូវ​បាន​លោក ​Jose ដំឡើង​ពី​ឈុត​យុវជន​មក​ឲ្យ​លេង​ឈុត​ធំ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ភ្នាក់ងារ​របស់ ​Morata នឹង​មក​ជួប​ជាមួយ ​Real Madrid ហើយ​ពន្យល់​ពី​ការ​ចង់​មក​លេង​​ Man Utd ជាមួយ​នឹង​ទឹក​ប្រាក់​ផ្លូវ​ការ​៧០​អឺរ៉ូ​(៦១.៤​លាន​ផោន)​។ ទោះ​បី​មិន​សូវ​បាន​ចូល​លេង​ដំបូង​ច្រើន​កីឡាករ​វ័យ​២៤​ឆ្នាំ​រក​គ្រាប់​បាល់​បាន​១៥​គ្រាប់​ក្នុង​ La liga ជាប់​លំដាប់​ទី​២​ក្នុង​ចំណោម​កីឡាករ​ Real Madrid ទាំង​អស់​ខណៈ​លេខ​១​គឺ​  Cristiano Ronaldo ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor