Sponsor
Pisey

Manchester United កំណត់​កាល​បរិច្ឆេទ​ស៊ីញេ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​​ Real Madrid កីឡាករ​ Alvaro Morata ក្នុង​តម្លៃ​៦០​លាន​ផោន​​ឲ្យ​បាន​មុន​ចប់​សប្ដាហ៍​នេះ។

Jose Mourinho បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​ជា​គោលដៅ​ចម្បង​បំផុត​ក្នុង​រដូវ​កាល​នេះ​ បន្ទាប់​ពី​បោះបង់​ការ​តាម​ស៊ីញេ​កុង​ត្រា ​Antoine Griezmann របស់​ Atletico Madrid ។ អតីត​គ្រូ​បង្វឹក​គ្រូ​បង្វឹក ​Chelsea ធ្លាប់​​បាន​និយាយ​ថា​ គាត់​មាន​ការ​អាក់​អន់​ចិត្ត​ខ្លះ​ៗ ​ដែល​ក្លឹប​ហាក់​មិន​សូវ​ស្ទុះស្ទា​ ធ្វើ​កិច្ច​ព្រមព្រៀង​យក​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ឲ្យ​បាន​ឆាប់​ ដែល​គេ​ដឹងស្រាប់​ហើយ​ថា​ មាន​ភាគរយ​ខ្ពស់​ក្នុង​ទទួល​បាន​យក​លេង​នៅ​ Old Trafford។

បែប​ណា​ក្ដី​! Red Devils បាន​ពន្លឿន​ដំណើរ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ ឲ្យ​បាន​ឆាប់​​រួច​រាល់​នៅ​នៅ​ចុង​សប្ដាហ៍​នេះ​​ ខណៈ​គេហទំព័រ The Sun បាន​សន្និដ្ឋាន​ថា​ ការ​ស៊ីញេ​កុង​ត្រា​នឹង​ចប់​ជោគជ័យ​នៅ​ថ្ងៃ​ថ្ងៃ​ព្រហស្បតិ៍​។ ឪពុក​របស់​ Morata ដែល​គាត់​មាន​តួនាទី​ជា​ភ្នាក់​ងារ​កីឡាករ​ផង​នោះ​ បាន​ចូល​ទៅ​ជួប​មន្ត្រី​របស់​ Real Madrid កាល​ពី​ម្សិលមិញ​ដើម្បី​ធ្វើ​យ៉ាង​ណា​ទិញ​ឲ្យ​បាន​ក្នុង​ថ្ងៃ​ Theatre of Dreams  ។

បែបនេះ​ក្ដី​! គេ​ជឿ​ថា​ Morata បាន​បើក​ចិត្ត​ចាក​ចេញ​ពី​Bernabeu តាំង​តែ​២​ទៅ​៣​ខែ​មុន​មក​ម្ល៉េះ​​ហើយ​គោល​បំណង​របស់​កីឡាករ​គឺ​ចង់​ធ្វើ​ការ​ជា​មួយ​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន​ ដែល​ធ្លាប់​ផ្ដល់​ឱកាស​ឲ្យ​លេង​ឈុត​ធំ​នៅ ​Real Madrid កាល​ពី​ឆ្នាំ​២០១៣។ ស្ដេច​ស​សង្ឃឹម​ថា​​ទទួល​បាន​៨០​លាន​ផោន​ពី​ការ​លក់​ខ្សែ​ប្រយុទ្ធ​រក​បាន​១៥​គ្រាប់​កាល​ពី​រដូវ​កាល​មុន ​ប៉ុន្តែ​យ៉ាង​ណា​គេ​ដឹង​ ថា​ក្លឹប​ទាំង​ពីរ​ធ្វើ​កិច្ច​ព្រមព្រៀង​តាម​បែប​ទីផ្សារ​សេរី​​ក្នុង​ការ​ដោះដូរ​កីឡាករ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor