Sponsor
Pisey

ប្រទេសប្រេស៊ីល: បើយោងទៅតាមសារព័ត៌មាន Dailymail បានធ្វើការចុះផ្សាយពីសេដ្ឋីជនជាតិប្រេស៊ីលម្នាក់ ដែលមានអំណាចមួយរូប ។ លោកសេដី្ឋចិត្តខ្លាំងនោះបានចេញប្រកាសថា លោកនឹងកប់រថយន្តរបស់ខ្លួនគឺ Bentley ដែលមានតម្លៃរាប់រយលានដូល្លា ជាការទុកបំរុងនៅ ពេលដែលគាត់ស្លាប់ទៅ ។

បន្ទាប់ពីព័ត៌មាននេះត្រូវបានចែកចាយឲ្យមនុស្សទូទៅបានដឹង មហាជនជាច្រើនបានធ្វើការរិះគន់ចំៗ ពីភាពខ្ចះខ្ជាយរបស់លោកសេដី្ឋអ្នកមានម្នាក់ហើយ មតិបានលើកឡើងថា លោកគួរតែយករថយន្តនេះទៅធ្វើជាសប្បុសធម៌ទៅវាល្អជាង​ កប់ចោល ។

បើទោះបីជាមានការរិះគន់ច្រើនយ៉ាងណា មិនប្រែគំនិតលោកសេដ្ឋីនៅតែកប់រថយន្តរបស់ខ្លួនដដែល ។ គាត់​បាន​ឆ្លើយតបនឹងការរិះគន់វិញថា “​មានមហាជនជាច្រើន​បានរិះគន់ និងស្តីបន្ទោសអោយខ្ញុំ ដោយសារតែ​ខ្ញុំ​ចង់​បញ្ចុះសព​រថយន្ត​តម្លៃ​រាប់លាន​ដុល្លារ តែ​តាមពិត​មនុស្ស​ជាច្រើន​បាន​បញ្ចុះ​របស់​មានតម្លៃ​លើស​រថយន្ត​ខ្ញុំ​ទៅទៀត (​គាត់​សំដៅ​ទៅលើ​សរីរាង្គ​មនុស្ស​)”​។​ "​​មានអ្នកជំងឺជាច្រើន​កំពុង​រង់ចាំ​ការវះកាត់ ហើយ​យើងទំាងអស់គ្នា​បែរជាយក​សរីរាង្គ​មាន​សុខភាព​ល្អ និងមានតំម្លៃមហាសាលទៅ​កប់​ចោល​ទៅវិញ​ នៅពេលដែល​​​សរីរាង្គ អាចជួយ​សង្គ្រោះ​អ្នកជំងឺសបានរាប់លាន​នាក់"។​

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor