ជារឿងដ៏គួរឲ្យហួសចិត្តមួយដែល អ្នកដំណើរម្នាក់ត្រូវបាន អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មួយឈ្មោះថា Delta បានទប់ស្កាត់ រូបគេ ដោយវាយនឹងដបស្រា ព្រោះថាអ្នកដំណើរម្នាក់នោះទំនងជាស្រវឹង ព្យាយាមទៅបើកទ្វារអាសន្នរត់ចេញពេលកំពុងហោះហើរ ។
យោងទៅតាមសារព័ត៌មានប្រទេសចិន shanghaiist បានឲ្យដឹងថា ជនបង្កហេតុមានឈ្មោះថា Joseph Daneil មានអាយុ ២៣ឆ្នាំ បានជិះយន្តហោះនៃ ជើងហោះហើរទី១២៩ របស់ក្រុមហ៊ុនអាកាសចរណ៍ Delta ។ ជើងហោះហើរនោះ គឺឆ្ពោះទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន ។
និយាយពីដើមហេតុវីញគឺថា ជនបង្កហេតុម្នាក់នោះទំនងជាស្រវឹងជោគខ្លួន ប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងឡើយ ។ ដំបូងរូបគេបានដើរទៅបន្ទប់ទឹក រួចត្រលប់មកវិញសួរអ្នកបម្រើការនូវសំនួរអី្វមិនដឹង ។ ភ្លាមៗនោះជននោះក៏បានដើរឆ្ពោះទៅទ្វារអាសន្ន រួចទាញគនឹ្លះទ្វារនៃផ្នែកខាងស្តាំនៃយន្តហោះព្យាយាមរត់ចេញ ។ ឃើញដូច្នេះអ្នកបម្រើការពីរនាក់ក៏ចូលមកព្យាយាមឃាត់រូបគេ ។ ការវាយតប់ក៏កើតមានឡើង ដំបូងជនបង្កហេតុបានវាយទៅលើអ្នកបម្រើការម្នាក់ ២ដៃ និងបានវាយដបស្រាលើអ្នករួមដំណើរដែលព្យាយាមចូលជួយ ។ មិនឲ្យជនបង្កនោះធ្វើអី្វតាមចិត្ត អ្នកបម្រើម្នាក់ក៏សំរេចយកដបស្រាវាយលើជនបង្កហេតុពីរដងនឹងក្បាល ដើម្បីបញ្ចាប់សកម្មភាពឆ្កួតលីលារបស់គេ ។
ចុងក្រោយរូបគេត្រូវបានចាប់ឃាត់ខ្លួនភ្លាមៗចំពោះទោលរបស់នេះគឺអាចជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ រួមនឹងពិន័យជាប្រាក់២៥ម៉ឺនដូល្លា ។
Source: shanghaiist
