យ៉ាងហោចណាស់មានមនុស្ស ១៦នាក់បានស្លាប់ នៅក្នុងឧបត្ដិហេតុធ្លាក់យន្តហោះខ្នាតធំម៉ារីនអាមេរិក ទៅក្នុងវាលចំការសណ្តែក នៅរដ្ឋ Mississippi កាលពីថ្ងៃច័ន្ទទី១០ ខែកក្តដា ឆ្នាំ២០១៧។ មកដក់ពេលនេះសាកសពចំនួន១២ ត្រូវបានគេស្វែងរកឃើញ និងប៉ុន្មានទៀតនឹងត្រូវបន្តតាមរកទាំងយប់ទាំងថ្ងៃ នេះបើតាមឲ្យដឹងពី LeFlore County Sheriff Ricky Banks។
ព័ត៌មានបឋមបានបញ្ជាក់ថា អ្នកដែលស្លាប់បាត់បង់ជីវិតភាគច្រើនជាកងម៉ារីនរបស់អាមេរិក ប៉ុន្តែមិនទាន់ដឹងថាតើអាចមានជន ស៊ីវិលណាខ្លះនិងប៉ុន្មាននាក់បានស្ថិតនៅលើយន្តហោះនោះមុនកើតហេតុទេ។
លោក Alan Hammons មន្ត្រីម្នាក់នៅអាកាសយានដ្ឋាន Greenwood បានប្រាប់ថា យន្ដហោះរងគ្រោះបានបាត់សញ្ជាចេញពីរ៉ាដាពេលកំពុងហោះហើយក្នុងកំពស់ 20.000 ហ្វីត = 6000 គីឡូម៉ែត្រពីីដី។ គួរឲ្យសោកស្តាយណាស់ យន្តហោះអាចនឹងងាយស្រួលសង្គ្រោះបន្តិចប្រសិនបើមិនមានដឹកសពាវុធ គ្រឿងផ្ទុះ និងរថគ្រោះជាដើម។ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកពន្លត់អគ្គីភ័យបានដកថយជាច្រើនសារដោយសារតែមានការផ្ទុះជាបន្តបន្ទាប់ក្នុងពេលព្យាយាមសង្គ្រោះ។
វីដេអូខាងក្រោម:
Source: dailymail
