CNN៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និង លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូងបានសម្រេចដាក់ពង្រាយយោធា ត្រៀមប្រយុទ្ធប្រឆាំងនឹងរបបដឹកនាំផ្ដាច់ការរបស់ទីក្រុងព្យុងយ៉ាង និងថែមទាំងព្រមានទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un ដោយការប្រឈមមុខយោធាដាក់គ្នាយ៉ាងពេញលេញទៀតផង។
សន្ទរកថារួមគ្នា អាមេរិក និងសម្ព័ន្ធមិត្ត បានលើកឡើងកាលពីថ្ងៃសុក្រម្សិលមិញថា ភាគីទាំងពីរបានពិភាក្សាអំពីការកើនឡើងនៃស្ថានភាពតានតឹងជាមួយកូរ៉េខាងជើង និងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងទាំងពីរក្នុងរយៈពេល ៦ឆ្នាំ។
ជុំវិញរឿងកូរ៉េខាងជើងអាមេរិកដែលគ្រោងសាកល្បងអាវុធធុនថ្មី នៅថ្ងៃអាទិត្យស្អែកនេះ លោក Trump និយាយថា "ការប្រើយុទ្ធសាស្ត្រអត់ធ្មត់ជាមួយរបបកូរ៉េខាងជើងជាច្រើនឆ្នាំមកនេះ គឺជាទង្វើខុសឆ្គង តែពេលនេះការអត់ធ្មត់ទាំងនោះគឺអស់ពេលហើយ"។

