ប្រទេសចិន: ឥឡូវនេះប្រទេសចិនត្រូវបានគេស្គាល់ថា ជាប្រទេសមួយដែលសំបូរទៅដោយកុមារធាត់ៗជាងគេបង្អស់ក្នងពិភពលោក ។ អី្វៗមិនប្រាកដ១០០%នោះទេ ពេលនេះផងដែរ កុមារាប្រុសម្នាក់ ដែលមានទីលំនៅក្នុងទីក្រុង ហាងចូវ ប្រទេសចិន បានបង្អួតខ្លួន បង្ហាញមុខហើយ ។
ជិន អី មានអាយុត្រឹមតែ៧ឆ្នាំ ឈ្មោះរបស់គេកំពុងតែល្បីពាលពេញប្រព័ន្ធអ៊ីនធើណែត ដោយសារតែគេមានសាច់ដុំក្បាលពោះ៨កង់ ពិតជាមិនធម្មតា ។ ងាកត្រលប់មកអតីតកាល តាំងពីគេមានអាយុត្រឹមតែ២ឆ្នាំ ជិន អី គឺមានសមត្ថភាពអស្ចារ្យដែលអាចលើកខ្លួនឯងដោយប្រើតែដៃម្ខាងប៉ុណ្ណោះ ។
ប៉ុន្តែរឿងទាំងអស់នេះក៏បានទទួលការមិនពេញចិត្តពីទស្សនះមនុស្សមួយចំនួនផងដែរថា មិនមែនជាផលល្អណាស់ណាទេ នៅពេលដែលរូបគេ នៅតូចបែបនេះ ។
គួរឲ្យសរសើរផងដែរថា កាលពីសប្តាហ៍កន្លងទៅ ជិន អី បានចូលរួមប្រកួត ក្នុងការប្រកួតកាយសម្ព័ន្ធមួយ និងបានទទួលមេដាយមាស៦ និងប្រាក់១ផងដែរ ។
Source: shanghaiist
