កាលពីថ្ងៃទី០៧ ខែកក្កដា ២០១៧ កន្លងទៅថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវទទួលបាន សម្លេងនៃការបោះឆ្នោតគាំទ្រ ខ្ពស់ជាងគេ ក្នុងចំណោមបេក្ខជនឈ្មោះ ចំនួន៣រូប រួមមាន ៖
១ អ្នកនាង ចន ច័ន្ទលក្ខិណា ( ចំនួន២៥៤សម្លេង )
២ លោក អៀង ស៊ីធុល ( ចំនួន២៦សម្លេង )
៣ លោក កុយ ស៊ីឌឿន ( ចំនួន១៨សម្លេង )
ក្នុងការជ្រើសរើសប្រធានថ្មី ដើម្បីបន្តដឹកនាំសមាគមសិល្បករខ្មែរ ក្នុងអាណត្តិទី៥ ឆ្នាំ២០១៧ ជាបន្តទៀត ក្រោយពេលប្រធានចាស់លោក សុះ ម៉ាច ផុតអាណត្តិ ។
ក្រោយពេលជាប់ជាប្រធានថ្មីនេះ អ្នកនាងបានលើកឡើងថា ៖
នាងខ្ញុំតំណាងអោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន និង ឯកឧត្តម ថៃ រនៈសត្យា តំណាងក្រសួងវប្បធម៌ និង ឯកឧត្តមដែលជាគណៈអធិបតិដែលមិនបានរៀបរាប់ឈ្មោះ បងប្អូនសិល្បករ សិល្បការនីទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃមកចូលរួមការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៥ មានបងប្អូនខ្លះបានលុបចោល ឬ លើកការងាររបស់ខ្លួនដើម្បីតែសន្លឹកឆ្នោតដ៏មានតម្លៃ១សន្លឹកចូលរួមបោះឆ្នោតគាំទ្រដល់នាងខ្ញុំដើម្បីក្លាយជាប្រធានសមាគមសិល្បករខ្មែរ នៃអាណត្តិទី៥ ជាពិសេសក្រុមប្រឹក្សាភិបាលនៃអាណត្តិទី៤របស់សមាគមសិល្បករខ្មែរដែលបានរៀបចំកម្មវិធីបោះឆ្នោតយ៉ាងសុក្រិត្យ។
នាងខ្ញុំសូមប្ដេជ្ញាធ្វើអោយបានទៅលើគោលការណ៍ ៦ចំណុចនៅក្នុងអាណត្តិរបស់នាងខ្ញុំដូចខាងក្រោម៖
ទី១- មានគោលការណ៍បង្កើត ទិវាសិល្បករខ្មែរ ថ្នាក់ជាតិ ដើម្បីជា ឱកាសជួបជុំគ្នារវាងសិល្បករចាស់ក្មេង បង្ហាញពីសាមគ្គីភាព ការយកចិត្ត ទុកដាក់ និងជាការគោរពដឹងគុណចំពោះវីរ:សិល្បករផងដែរ។ ទី២- បង្កើតឲ្យមាន អត្តសញ្ញាណប័ណ្ណសិល្បករ ស្របច្បាប់ចេញ ដោយសមាគម និងទទួលស្គាល់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បះ។ តាមរយ:អត្តសញ្ញាប័ណ្ណសិល្បករ នឹងទទួលស្គាល់ដោយស្ថាប័នជាតិនានា ក៏ដូចជាការបញ្ចុះតម្លៃពីស្ថាប័នដៃគូរដ្ឋនិងឯកជន ទី៣- បង្កើត មជ្ឈមណ្ឌលសិល្ប:ខ្មែរ ដើម្បីសិល្បករជើងចាស់ អាចផ្ទេរចំណេះដឹង ជំនាញទៅដល់កូនចៅ រឺ សិល្បករជំនាន់ក្រោយ ក៏ដូចជាផ្តល់ការងារដល់សិល្បករចាស់ជរាដែលបាត់បង់សមត្ថភាពការងារទី៤- បន្តប្រារព្វកម្មវិធី មូលនិធិសិល្ប:ចាស់ជរា មួយឆ្នាំម្តងដើម្បី ប្រមូលថវិការជួយដល់សិល្បករចាស់ជរាដែលបាត់បង់សមត្ថភាពការងារ និងជីវភាពខ្សត់ខ្សោយ។
ទី៥- ផ្តល់សេវាមេធាវីនិងគាំពារផ្លូវច្បាប់ដល់សិល្បករ មិនថាមានឈ្មោះ ល្បីល្បាញ រឺទើបប្រឡូកចូលក្នុងសិល្ប:
ទី៦- បង្កើតឲ្យមានប្រតិ្តប័ត្រព័ត៌មានប្រចាំខែដើម្បផ្សព្វផ្សាយការងារ សមាគម លើគេហទំព័រនិងFacebook Page ផ្លូវការ។








