Sponsor
Pisey

កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៤ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ភ្នំដិល ស្រុក​បាធាយ ខេត្ត​កំពង់ចាម រឿង​មិន​នឹក​ស្មាន​ដល់ និង​គួរ​ឲ្យ​អាណិត​អាសូរ​ជា​ពន់ពេក ​មួយ​បាន​កើត​ឡើង ដោយ​ក្មេង​ប្រុស​ម្នាក់​អាយុ​ប្រមាណ​៥​ឆ្នាំ ​បាន​ស្លាប់​ក្នុង​ថ្ងៃ​ធ្វើ​ខួប​កំណើត ហើយ​ថ្ងៃ​ខួប​ក៏​បាន​ក្លាយ​ជា​ថ្ងៃ​បុណ្យ​សព​វិញ គួរឲ្យ​សង្វេគមែនទែន។​​

បើយោង​តាមការបង្ហោះសារ និងរូបភាព ​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Soeun Chanlina ដែល​ត្រូវ​ជា​ម្ដាយ​មីង​កុមារ​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា នាង​មក​ចូលរួម​ខួបកំណើត​ក្មួយ មិន​មែន​មក​បុណ្យ​សព​ទេ តាម​ពិត​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​របស់​បង​ប្រុស​កុមារ​រងគ្រោះទេ តែឪពុក​ម្ដាយ​ក៏​រៀបចំ​ធ្វើ​រួម​គ្នា​តែម្ដង​។ ខណៈ​ដែល​ឪពុក​ម្ដាយ​រវល់​ទទួល​ភ្ញៀវ​អត់​បាន​មើល ក៏​ត្រូវ​ឡាន​ក្រុង​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម។​

ដោយ​សារ​នោះប្អូនស្រីបានសរសរថា « ពិតជាពិបាកទទួលយកខ្លាំងណាស់ក្មួយសំលាញ់ » « ហេតុ​អី​ទៅ​ក្មួយ ហេតុ​អី​ទៅ មីង​មក​ខួបកំណើត​បងប្រុស​របស់​ក្មួយ មិន​មែន​មក​បុណ្យ​សព​ក្មួយ​ទេ ហេតុ​អីក្មួយ​ឆាប់​ទៅ​ចោល​យើង​ទាំងអស់​ម៉េស ក្មួយ​ចេះ​ណាស់ ​ក្មួយ​ឆ្លាតណាស់​»។​​

ជារឿងមួយចៃដន្យបំផុត ដែលកំពុងតែធ្វើខួបកំណើត បែជាស្លាប់ទៅវិញ។ សូមចូលរួមរំលែកទុកដ៌ក្រៀមក្រំនេះ។សូមក្មួយទៅកាន់សុខគតិភព កើតជាតិក្រោយកុំអោយដូចជាតិនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor