Sponsor
Pisey

ប្រទេសថៃ: អ្នកជួញដូរគ្រឿងញៀនម្នាក់អស់ល័ក្ខ ត្រូវប៉ូលីសចាប់បាន និងបង្ខំអោយធ្វើការសុំទោសដល់សត្វមាន់រងគ្រោះពីរក្បាល ដែលត្រូវបុរសម្នាក់នេះបាន បង្ខំឱ្យលេបស្រោមអនាម័យលាក់ទៅដោយសារជាតិញៀនចូលទៅក្នុងខ្លួន។

បុរសខាងលើមានឈ្មោះ Charnwut Seuksongkram អាយុ ២៩ឆ្នាំ ត្រូវបានប៉ូលីសឃាត់ខ្លួននៅ ឈៀងម៉ៃ បន្ទាប់ពីសង្ស័យថាមានលាក់គ្រឿងញៀន និងបានបង្ខំសត្វមាន់១ក្បាលលាបស្រោមអនាម័យមានដាក់សារធាតុញៀនចំនួន៣ថង់ និងមាន់១ក្បាលទៀតចំនួនបួនថង់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើបានយួរប្រអប់ពីរ និងឈររងចាំជិះម៉ូតូកង់បី ដោយមើលឃើញសកម្មភាពចំឡែក និងគួរឲ្យសង្ស័យប៉ូលីសក៏ធ្វើការឃាត់ខ្លួន និងឆែកឆេ រកឃើញសត្វមាន់ពីរក្បាលមានក្រពះហើមយ៉ាងធ្ងន់ធ្ងរ។ សំណាងល្អប៉ូលីសបានធ្វើការសង្គ្រោះសត្វមាន់ទាំងពីរក្បាល ដោយធ្វើការវះសាច់តូច និងទាញយកស្រោមអនាម័យចេញ។ បន្ទាប់មកប៉ូលីសបានបង្ខំអោយជនល្មើសធ្វើការសុំទោសដល់សត្វមាន់ទាំងពីរដែលខ្លួនបានធ្វើបាប និងបន្តសួរចម្លើយដើម្បីស្វែងរកអ្នកដែលទទួលទិញ។

វីដេអូខាងក្រោម:

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor