-ម្តាយចិត្តព្រៃផ្សៃបានដុតខ្លួនឯង និងកូនបុ្រសដោយសារតែឈ្លោះគ្នាជាមួយបី្ត
-ក្មេងប្រុសនោះត្រូវបានជួយសង្រ្គោះទាន់ពេល ប៉ុន្តែ៤០%នៃរាងកាយបានរលាក និងផ្នែកក្បាល
-ម្តាយវិញឆេះ៧០%នៃរាងកាយទាំងមូល
-ម្រាមដៃទាំង១០របស់ក្មេងប្រុសនោះត្រូវបានកាត់ចេញ
ជារឿងដ៏គួរឲ្យសង្វែងមួយ បានកើតលើក្មេងប្រុសម្នាក់ ត្រូវរងភាពឈឺចាប់ជាខ្លាំង បន្ទាប់ពីម្តាយចិត្តអប្រិយរបស់ខ្លួនបានដុតកូនប្រុសខ្លួនឯង និងខ្លួនឯង គឺដោយសារតែខឹងប្តីរបស់ខ្លួន ។
បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា ស្រី្តជាប្រពន្ធបានកើតចិត្តខឹងបុរសជាបី្ត ដោយសារតែបញ្ហាលុយកាក់ ស្រី្តនោះក៏សំរេច ចិត្តដុតខ្លួន ទាំងខ្លួនងកំពុងមានផ្ទៃពោះ រួមទាំងកូនប្រុសរបស់ខ្លួនទៀតផង។
បន្ទាប់ពីហេតុការណ៍នេះបានកើតមានឡើង ស្រី្តរងគ្រោះបានឆេះរាងកាយអស់ប្រហែល៧០% រីឯក្មេងប្រុសដែលមិនអីនោះវិញ កំពុងតែសិ្ថតក្នុងការ ព្យាបាលដោយត្រូវវះកាត់ ក្រោយពីម្រាមដៃទាំង១០របស់ក្មេងប្រុសនោះត្រូវបានកាត់ចេញ ហើយត្រូវព្យាបាលលើស្បែកដែលឆេះរលាកផ្នែកជើង ។
Source: dailymail
