Sponsor
Pisey

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ទទូច​ឲ្យ​មហាអំណាច​ពិភពលោក​កាត់​បន្ថយ​សកម្មភាព​ទាំង​ឡាយ​ណា​ ដែល​បង្ក​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង ​ហើយ​ងាក​មក​ចាប់ផ្ដើម​កិច្ច​ចរចា​ជា​មួយ​មេដឹកនាំ​រដ្ឋ​កុម្មុយនិស្ត​ លោក គីម ជុងអ៊ុន​​​ ដើម្បី​បង្ការ​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​នា​ពេល​អនាគត។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Express ​នៅ​ថ្ងៃ​អង្គា ទី​០៤ ខែ​កក្កដា​ ឆ្នាំ​២០១៧។

ទន្ទឹម​គ្នា​នេះ​ លោក​ លៀ ជាយី (Liu Jieyi) ​អគ្គរដ្ឋទូត​ចិន​ នៅ​អង្គការ​សហប្រជាជាតិ​ បានព្រមាន​ទៅ​កាន់​មហា​អំណាច​ពិភព​លោក​ថា​ "មហន្តរាយ​នឹង​កើត​មាន​ ដោយ​សារ​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​ ប្រសិន​បើ​ប្រទេស​មួយ​ចំនួន​មិន​ព្រម​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​ទីក្រុង​ព្យុងយ៉ាង"។​

លោក​អគ្គរដ្ឋទូត​ ចិន​ ខាង​លើ​ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន ​នៅ​ទីស្នាក់ការ​ យូអិន ​ថា​ "បច្ចុប្បន្ន​ភាព​តានតឹង​រវាង​កូរ៉េខាងជើង និង ​កូរ៉េខាងត្បូង​ ក៏ដូចជា​សហរដ្ឋ​អាមេរិក ​គឺ​កាន់​តែ​ខ្លាំង​ឡើង​ៗ ដែល​យើង​ជឿជាក់​ថា ​នឹង​រីក​រាល​ដាល​ជា​បន្ត​បន្ទាប់​ ហើយ​មិន​យូរ​ទេ​ វា​នឹង​គ្រប់គ្រង​លែង​បាន​ ដល់​ពេល​នោះ​នឹង​មាន​មហន្តរាយ​កើតឡើង​ជា​មិនខាន"​៕

គួរ​បញ្ជាក់​ផងដែរ​ថា ការ​លើក​ឡើង​ខាង​លើ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ ​កូរ៉េខាងត្បូង​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ប្ដេជ្ញា​ ប្រយុទ្ធ​ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយ​ប្រើ​សមត្ថភាព​យោធា​ផ្ទាល់​ និង​ប្រព័ន្ធ​ការពារ​មីស៊ីល​ THAAD ​របស់​អាមេរិក​នៅ​កោះ​ផេនីស៊ូឡា​ជាដើម៕ 
 

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor