Sponsor
Pisey

ខេត្ត​កណ្ដាល​៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​ ០៤ ​ខែ​កក្កដា​ ឆ្នាំ​២០១៧​នេះ​​ កង​កម្លាំង​អាវុធហត្ថ​ខេត្ត​កណ្តាល​​បាន​នាំ​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ ចាក់​សម្លាប់​បុគ្គលិក​ អ៊ិនធឺណែត​​​ ម្នាក់​ក្នុង​បន្ទប់​ទឹកនោះ ត្រូវ​​ សមត្ថកិច្ច​នាំ​ខ្លួន​ឲ្យ​ធ្វើត្រាប់​សកម្មភាព​​ឡើង​វិញ​ នៅផ្ទះ​បើក​​អ៊ីនធឺណែត​​​​​​ យីហោ​ ក្រុង​ ណេត​ ​ដែល​មាន​ទីតាំង​នៅ​ ភូមិ​ តាខ្មៅ​ សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ​។

បើ​តាម​លោក​ឧត្ដមសេនីយ៍ សំ តុលា មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​កណ្តាល​​​ឲ្យ​ដឹង​ដែរ​​ថា បន្ទាប់​ពី​កងកម្លាំង​​​​​នាំ​ខ្លួន​ជនសង្ស័យ​មក​ត្រាប់​នូវ​សកម្មភាព​ចប់​ ​កង​កម្លាំង​នឹង​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ទី​បញ្ជាការ​វិញ​ ហើយ​​នៅ​វេលា​ម៉ោង​៤​​ល្ងាច​ថ្ងៃ​នេះ​ ​ទី​បញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​កណ្តាល​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ផង​ដែរ​។

វីដេអូពី Campost TV

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor