Sponsor
Pisey

កញ្ញា​ វីនវីន ​គឺ​ជា​តារា​សម្ដែង​ និង​ម៉ូដែល​បាន​ចូល​ប្រឡូក​អាជីព​សិល្បៈ​មាន​រយៈពេល​ជាង​ពីរ​ឆ្នាំ​ទេ​។ ពេល​ដ៏​ខ្លី​នេះ​កញ្ញា​សម្ដែង​ខ្សែ​ភាពយន្ត​បាន​ជិត​ដប់​រឿង​ ថត​ស្ពត​ពាណិជ្ជកម្ម​បាន​ជិត​១០​ផលិតផល ​ រួម​នឹង​សម្តែង​ខាអូខេ​ច្រើន​បទ​ និង​គ្រប់​ផលិតកម្ម​ល្បី​ៗ​ក្នុង​ស្រុក​ផង​ដែរ​។ ភាព​ជោគជ័យ​នេះ​ត្រូវ​បាន​កញ្ញា ​ប្រាប់​ថា​ នាង​មាន​គម្លិះ​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​រឿង​ និង​អ្នក​ផលិត​ស្ពត​ចូល​ចិត្ត​ ទើប​នាង​ចេះ​តែ​ទទួល​បាន​ការងារ​ជា​បន្តបន្ទាប់​។

មួយ​រយៈ​នេះ​ស្រី​ស្អាត​ថ្ពាល់​ខួច​កញ្ញា​ វីនវីន ​ចាប់ផ្តើម​បង្ហាញ​វត្តមាន​ច្រើន​នៅ​លើ​ឆាក​សិល្បៈ​ តាម​រយៈ​បង្ហាញ​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ ​និង​រឿង​ខ្នាត​ធំ​ រួម​ជា​មួយ​នឹង​ការ​ថត​ស្ពត​ពាណិជ្ជកម្ម​ផង​ដែរ​។ ជាក់ស្ដែង​ថ្មី​ៗ​ក្រោយ​ពី​បញ្ចប់​ការ​ខ្សែភាពយន្ត​រឿង​ ពន្លក​ស្នេហ៍​យុវវ័យ​  រឿង​ ទេពធីតា​ម៉ាឡាកាំង​ និង​រឿង​ ទាយាទ​អាគម​ កញ្ញា​បាន​បង្ហាញ​មុខ​ក្នុង​ស្ពត​ផលិតផល​រក្សា​សម្រស់​ Alite​ រួម​ជា​កញ្ញា ​ម៉ីអេនជែល ​និង​កញ្ញា​ ខេខេ ​ដែល​ត្រៀម​នឹង​បង្ហាញ​នៅ​លើ​ទីផ្សារ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។

កញ្ញា ​វីនវីន ​បាន​ប្រាប់​ថា ​អាជីព​សិល្បៈ​ក្រៅ​ពី​មាន​រូប​សម្រស់​ និង​ទេពកោសល្យ​ហើយ​ ក៏​ទាមទារ​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ដឹកនាំ​រឿង​ និង​ស្ពត​ពាណិជ្ជកម្ម​ផ្សេង​ៗ​ផង​ដែរ​ ព្រោះ​បើ​យើង​មាន​តែ​រូប​សម្បត្តិ​ និង​សមត្ថភាព​សម្ដែង​តែ​បើ​ខ្វះ​ចំណុច​ខាង​លើ​នេះ​ទោះ​ជា​ប្រឡូក​អាជីព​នេះ​យូរ​ប៉ុនណា​ក៏​មិន​ល្បី​ដែរ​ ព្រោះ​គ្រប់​ការងារ​ចាំបាច់​ត្រូវ​ឲ្យ​មាន​ការ​ប្រស្រ័យ​ទាក់ទង​ល្អ​។ 

តារា​ស្រី​ថ្ពាល់​ខួច​រូប​នេះ​បន្ត​ថា​ ចំណុច​ពិសេស​របស់​នាង​ដែល​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​រឿង​ និង​អ្នក​ផលិត​ស្ពត​ចូលចិត្ត​នោះ​​ គឺ​ការ​គោរព​ពេលវេលា​បាន​ល្អ​ ការ​មិន​កើត​ជំងឺ​បូស​ក្លៀក​ រួសរាយ​រាក់ទាក់​ និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការងារ​ ដូច​ជា​ការ​ព្យាយាម​មើល​សេណារីយោ​ឲ្យ​ចាំ​ច្បាស់​ ជា​ដើម​។ 

កញ្ញា ​បន្ត​ថា​ "ជាក់ស្ដែង​ថ្មីៗ​នេះ​ខ្ញុំ​ទើប​តែ​បាន​ថត​ស្ពត​ផលិតផល​រក្សា​សម្រស់​Alite​ ដែល​ទើប​នាំ​ចូល​មក​ពី​ក្រៅ​ស្រុក​ ហើយ​ការ​ទទួល​បាន​ការងារ​នេះ​គឺ​នាង​ទទួល​បាន​ការ​Comment​ អ្នក​ម្ចាស់​ផលិតផល ​និង​អ្នក​ផលិត​ស្ពត​ថា ​ជម្រើស​ដែល​គាត់​ទទួល​យក​នាង​ គឺ​មក​​ពី​គាត់​មើល​ឃើញ​ថា ​ខ្ញុំ​មាន​ចំណុច​ខាង​លើ​នេះ​ដែល​គាត់​ចូលចិត្ត​ ចំពោះ​អ្នក​សិល្បៈ​រូប​ណា​ដែល​មិន​កើត​ជំងឺ​ខាង​លើ ​ទើប​ធ្វើ​ឲ្យ​ការងារ​គាត់​ជោគជ័យ​បាន​លឿន​"៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor