ពាក្យមួយឃ្លានេះ ៖ ជួយសងលុយផងអាឧកញ៉ាហ្វេសបុកថោក... បោកបានតែនាក់ស្រែទេអាថោកទាប .......please like and share too ធ្វើឲ្យឧកញ៉ា ឌួង ឆាយ ខឹង រហូតពឹងបងប្អូនជួយបញ្ចេញកំហឹងជំនួសគាត់ដោយគាត់លើកឡើងថា៖
ជួយបញ្ចេញកំហឹងជំនួសខ្ញុំផងណាអ្នកទាំងអស់គ្នា។ ហ៊ានណាស់ពួកអស់នេះឥលូវ ... ហ៊ានដៀលពូមីងបងប្អូនខ្ញុំថាអ្នកស្រែផង។ ឆាប់ភ្លេចដើមកំណើតខ្លួនឯងខ្លាំងម្ល៉េសហា ពួកអ្នកឯងមកពីខេត្តដែរសោះ។ ឱ មនុស្ស អើយ មនុស្ស
សូមបញ្ជាក់ផងដែរថាគណនីហ្វេសប៊ុកដែលលើកឡើងខាងលើ ក៍បានលើកឡើងពីកូន ឧញ៉ា ឌួង ឆាយដែរ ។
ក្រឡេកមកមើលគណនីហ្វេសប៊ុក Deth Malina ដែលត្រូវជា ភរិយា ឧកញ៉ា ដួង ឆាយ ក៍បានឆ្លើយតបទៅនឹកការលើកឡើង របស់គណនីខាងលើផងដែរ។
នាងខ្ញុំពិតជាខឹងខ្លាំងណាស់ 😡😡😡 ដែលប្តីប្រពន្ធ និងបងស្រី ថាអោយកូនប្រុសខ្ញុំហេីយមិនអស់ចិត្ត, ខឹងរៀលដាលដៀមដាបជេរប្រមាថមេីលងាយដល់បងប្អូនពូមីងទាំងអស់គ្នាដែលតែងតែស្រលាញ់រាប់អានក្រុមគ្រួសារខ្ញុំថាសុទ្ធតែជា អ្នកស្រែ, ថាពួកខ្ញុំបោកបានតែអ្នកស្រែ, ចង់មានន័យថាម៉េច? អស់ពាក្យអីនិយាយហេីយ ពួកអស់នេះមើលងាយមើលថោកគេ, សំដីដូចមនុស្សអត់បានចូលសាលារៀន និងគ្មានខួរគិតចឹង។ កុំភ្លេចណាថាដើមកំណើតខ្លួនឯងកើតនៅខេត្ត ស្ទឹង ត្រែង និងបាត់ដំបងទេណា។ ធ្វើមនុស្សកុំឆាប់ភ្លេចកំណើតពេក, ប្រយ័ត្នទេវតាដាក់ទោស។ កុំមើលងាយអ្នកស្រែពីព្រោះគ្រួសារខ្ញុំស្អប់ណាស់ជាពិសេសប្តីខ្ញុំ, មិចអ្នកស្រែនឹងមិនមែនមនុស្ស រឺ អ្នកស្រែនឹងរស់ដោយសារអ្នកឯងមែន? សំរាប់ខ្ញុំពូមីងបងប្អូនទីស្រែចំការមានបេះដូង និងទឹកចិត្តបរិសុទ្ធនិយាយទៀងត្រង់គួរអោយគោរព ស្រលាញ់រាប់អានគ្មានជាតិគីមីពិសពុលដូចពួកអ្នកឯងទេ, ស្អាតតែរូបកាយចិត្តខ្មៅប្រៃផ្សៃជាងបិសាចទៅទៀត។
នាងខ្ញុំពិតជាសប្បាយចិត្ត, មិនដឹងថាមានអ្វីមកបរិយាយអំពិអារម្មណ៍នៅពេលនេះ និងគ្មានអ្វីតបស្នង សងគុណចំពោះការស្រលាញ់ដ៏បរិសុទ្ធចំពោះក្រុមគ្រួសារខ្ញុំជាពិសេសកូនប្រុស 🙏🏻🙏🏻🙏🏻 សូមបងប្អូនពូមីងទទួលការគោរពពីនាងខ្ញុំ

