Sponsor
Pisey

ប្រភពព័ត៌មានពីប្រិយមិត្តផ្ញើមកកាន់ ក្រុមការងារអាម៉ាប៉ាប៉ា ញ៉ូស ឲ្យជួយផ្សាយស្វែងរកកូន របស់អ្នកមីងដែលមានដំណើររឿងដូចខាងក្រោមនេះ ៖

មានបុរសម្នាក់គាត់ពិកាជើង គាត់សុំអ្នកមីង ដែលបាត់ក្មេងមកនៅមួយ ហើយគាត់ប្រាប់មីងថា គាត់គ្មានទីពឹងអីទេគាត់ក្រអត់អីស៊ីទេ គាត់សុំអ្នកមីងនៅជាមួយ ។

តាមរយៈជីវភាពអ្នកមីង ក៍គាត់ក្រដែរ គាត់ថាគាត់អ្នកក្រដូចគ្នាហើយ ឃើញគាត់អាណិតក៍អោយនៅជាមួយ ចំពោះអ្នកមីង ប្តីគាត់អ្នកលក់ទឹកសុទ្ធ ហើយថ្ងៃដែលបាត់ក្មេងហ្នឹង ប្ដីបានអោយមីង ទៅលក់ទឹកសុទ្ធជំនួស ហើយអោយកូនប្រុសគាត់ទៅជាមួយនឹងបុរសពិកាហ្នឹង លុះត្រឡបមកវិញ មិនឃើញកូន តាំងថ្ងៃ០៩ ខែកក្កដា ឆ្នាំ 2017 រហូតដល់ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ 2017 អត់ឃើញមក មិនដឹងជាគេយកកូនគាត់ទៅណាទេ បើ មាន បងប្អូនណាបាន ដឹងជួយ ទាក់ទងមកគាត់ផង តាមលេខទូរស័ព្ទនេះ 0963229117 ។

ទីលំនៅអ្នកមីង នៅសៀមរាប ភូមិទ្រាំ ឃុំស្លក្រាម ហៅ ភូមិរោករាក។

សូមអរគុណ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor