Sponsor
Pisey

រឿងតូច​ តែវាធំណាស់

+ ​រឿងគូស្រករ
មិនមែន​ 1+1​=2
តែវាគឺ​ 0.5+0.5=1
- អេតាស៊ីវិលមិនមែនជាខ្សែចំណងសំរាប់ចងរិតនរណាម្នាក់នោះទេ​ ប៉ុន្តែ​វាប្រៀបដូចត្រាដែលបោះសំរាប់ឱ្យម្នាក់ទៀតកាន់តែមានភាពកក់ក្តៅ និងមានភាពជឿជាក់រវាងគ្នានិងគ្នាតែប៉ុណ្ណោះ។

- មនុស្ស​ពីរ​នាក់ប្រើជីវិតរួមគ្នា​ ​មិនមែនលក់ជីវិតខ្លួនឯងទៅឱ្យម្នាក់ទៀតនោះទេ​ ប៉ុន្តែ​វាគឺជាការយកចិត្តទុកដាក់​ ដឹងទុក្ខដឹងធុរៈគ្នា​ និងចេះមើលថែគ្នាទៅវិញទៅមក។​

- រូបមន្តនៃការផ្សំផ្គុំនៃគូជីវិត​ គឺការចេះគិតចេះយោគយល់​ ចេះលើកលែងជាគោល​ ស្រលាញ់​ដើម្បី​ស្រលាញ់​ កុំស្រលាញ់យកមកដើម្បីគ្រប់គ្រងបញ្ជា​ ព្រោះអ្នកដែលគិតថាចង់គ្រប់គ្រងគេនោះហើយ​ នឹងធ្លាក់ទៅក្នុងរណ្តៅទុក្ខ​។

+ រឿងលុយកាក់
រកខ្លួនឯងចាយខ្លួនឯងស្រួលចិត្ត​
អ្នកផ្សេងជាអ្នករកយើងជាអ្នកចាំចាយយ៉ាងណាក៏វាមិនស្រួលចិត្តដែរ​ 
អ្នកណាក៏ស្រលាញ់លុយដែ​រ​ តែកុំដោយសារតែលុយលែងស្គាល់ខុសលែងស្គាល់ត្រូវ​
អ្នកណាក៏ចង់មានចង់បានដែរ​ ប៉ុន្តែ​កុំដោយសារភាពលោភលន់បានភាពជាមនុស្ស​

+ ផ្ទះទោះតូចទោះធំក៏មិនជាថ្វី​ ព្រោះអ្វីដែលត្រូវការពិតប្រាកដគឺ​ ការជជែក​ ការលេងសើច​ និងសំណើចដែលសើចក្អាកក្អាយនៅក្នុងផ្ទះ​ នោះទើបហៅថាសេចក្តីសុខ​។

+ យានជំនិះ​ទោះជិះសេរីចាស់ឬទំនើបថ្មី​ក៏មិនជារឿងថ្វី​ ព្រោះអ្វីដែលត្រូវការពិតប្រាកដ​គឺធ្វើដំណើរដល់គោលដៅដោយសុវត្ថិភាពនោះ​គឺជាគុណបុណ្យហើយ​

+ មានហូបមានប្រើ​បើបានដោយមិនបៀតបៀនកេងប្រវ័ញ្ចគេទោះទៅដល់ទីណាក៏សប្បាយចិត្ត

+ ក្រក៏ស្លាប់​ មានក៏ស្លាប់​ សុខភាព​រឹងមាំ​គឺជាដើមទុនមិនសាបសូន្យ​

+ ដំណើរជីវិត​
ឧបសគ្គ​ គឺជាមេរៀនសំរាប់ពិសោធន៍ខ្លួនឯង
ការលំបាក​ គឺជាបទពិសោធន៍
ទោះជាមានឧបសគ្គ​ និងក្តីលំបាកច្រើនយ៉ាង​ណាក្តីអ្វី
ដែលត្រូវ​ចាំទុកគឺ​ កុំបាក់ទឹកចិត្ត​ កុំអស់សង្ឃឹម​ កុំរាថយ​
កុំបណ្តោយឱ្យភាពជោគជ័យនាថ្ងៃខាងមុខរងចាំយូរ​ ៕

អត្ថបទដោយ ៖ព្រះចន្ទ-La Lune
For my dearest brother

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor