Sponsor
Pisey

តារាកំប្លែងក្រុម CBS កញ្ញា វ៉ាន់ នីឡា ដែលត្រូវជាកូនស្រីរបស់ លោក សុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រ ដែលគ្រប់គ្នាបានដឹងហើយថាទើបតែភ្ជាប់ពាក្យ ជាមួយលោក លោក ផន រង្សី  ត្រូវជាកូនប្រុសថៅកែល្ខោនបាសាក់វង់ ភី សុគន្ធធី កាលពីឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការស្រឡាំងកាំង គឺមុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុក កញ្ញា វ៉ាន់ នីឡា បានផូស នូវ Status មួយថា ៖

គ្រប់យ៉ាងគឺចប់ 😊 សុំទោសដែលមិនអាចកាន់ដៃអ្នកបន្តទៅមុខទៀត😒 អរគុណគ្រប់យ៉ាងដែលបានផ្ដល់អោយ☺️ សំណាងល្អណា😅Reng Sey

សារ

ហើយជាការឆ្លើយតបរបស់លោក រង្សី ដែលជាគូដណ្ដឹងបានតបថា៖

មិនបាច់សូមទោសទេអូន។អ្វីដែលអូនធ្វើគឺត្រឹមត្រូវហើយ😊 ជិតបីឆ្នាំហើយដែលយើងស្រឡាញ់គ្នាដោយមិនមានការបង្ខិតបង្ខំពីចាស់ទុំឡើយហើយបងក៍មិននឹកស្មានថាមានរឿងបែបនេះចូលមកក្នុងជីវិតបងដែរ។ បងមិនខឹងនឹងអូនទេព្រោះបងតែងគឹតថាបងមិនសាកសមនឹងអូននោះទេទាំងរូបរៀងទាំងការងារ។បងត្រឹមជាមនុស្សប្រុសធម្មតាម្នាក់រូបរៀងក៍មិនស្អាតមិនទាន់សមយ័អត់ចេះsweet អីដូចគេនោះទេ។ត្រឹមជានាក់រកសុីធម្មតាម្នាក់ទំរាំបានលុយគេអត់ងងុយស្អុយភ្នែកញើសហូរដាបខ្លួនមិនសាកសមអីនឹងអូនជាតារាល្បី ស្អាត មានគេស្រឡាញ់គាំទ្រច្រើន😊 ។ អូនដឹងហើយតាំងពីភ្ជាប់ពាក្យមកទល់នឹងពេលនេះបងតែងតែត្រូវគេរិះគន់ប្រមាថតិះដៀលថាបងចេះថាបងចុះតែបងមិនដែលខ្វល់ទេព្រោះវាមិនមែនជាការពិត។បងតែងតែខំប្រឹងប្រែងរកសុីទាំងឈឺទាំងជាព្រោះចង់សំរេចគោលដៅមុនពេលយើងរៀបការ។តែគ្រប់យ៉ាងវារលាយអស់ហើយ😐។ពេលអត់ពីបងត្រូវធ្វើជាក្មេងល្អណាក្មេងក្បាលរឹង😊 ជូនពរអោយអូនជួបមនុស្សល្អនឹងសាកសមនឹងអូន។ ធ្វើមិចបើនិស្សយ័ពួកយើងបានត្រឹមគូរដណ្តឹង😊

សារ

យ៉ាងណាយើងមិនទាន់ទទួលបានដំណឹងផ្លូវការថារឿងពិតយ៉ាងណានោះទេ ចំពោះស្នេហារបស់ពួកគេ មានតែសង្ឃឹម និងជូនពរឲ្យពួកគេត្រូវគ្នាវិញឆាប់ៗ ក្នុងនាមជាអ្នកគាំទ្រ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor