សមាជិកព្រឹទ្ធសភារុស្ស៊ី បានស្នើទៅទីក្រុងវ៉ាស៊ីនតោន ឲ្យគោរពកិច្ចព្រមព្រៀងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ខណៈដែលអាមេរិក បានផ្ដល់បច្ចេកវិទ្យា និងជំនួយដល់ការកសាងប្រព័ន្ធការពារមីស៊ីល ដល់សម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានហាមឃាត់។ នេះបើយោងតាមសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាយប់ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
លោក Tom Cotton សមាជិកព្រឹទ្ធសភានៃគណៈកម្មាធិការប្រដាប់អាវុធអាមេរិក បានថ្លែងនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ នាទីក្រុងវ៉ាស៊ីនតោន កាលពីម្សិលមិញនេះ ថា សហរដ្ឋអាមេរិក គួរកត់សំគាល់ឲ្យច្បាស់លើកិច្ចព្រមព្រៀងសន្ធិសញ្ញាខាងលើនេះ។
គួរបញ្ជាក់ផងដែរថា សន្ធិសញ្ញា INF ដែលបានចុះហត្ថលេខា ដោយសហភាពសូវៀត និងសហរដ្ឋអាមេរិក ធ្វើឡើងនៅក្នុងឆ្នាំ ១៩៨៧ សម្រាប់ហាមប្រាមការធ្វើតេស្ត និងកាន់កាប់មីស៊ីលរយៈចម្ងាយមធ្យម ដែលមានមូលដ្ឋានលើដីដោយទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន៕




