តារាសម្ដែងមេម៉ាយកូនមួយ ចន ច័ន្ទលក្ខិណា ត្រូវបានមហាជនដឹងច្បាស់ថា នាងបានបង្កើតចំណងស្នេហ៍មួយលោក ហេង ឡុង មានរយៈពេលប្រមាណជាងពីរឆ្នាំមកហើយ ពោលគឺក្រោយពេលតារាស្រីរូបនេះបានលែងលះអតីតប្ដីដើមលោក យុត្ថារា ឆានី មកម្ល៉េះ ប៉ុន្តែថ្មីៗនេះអ្នកនាងក៏បានចេញសារបណ្ដេញគូស្នេហ៍ក្រោយ ឲ្យចេញពីជីវិត ស្របពេលដែលនាងបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ។ បញ្ហានេះធ្វើឲ្យមានការភ្ញាក់ផ្អើលថា មនោសញ្ចេតនារបស់អ្នកទាំងពីរចាប់ផ្ដើមឆេះខ្លោចហើយ ដោយគ្រាន់តែពួកគេមិនបានបញ្ជាក់ប្រាប់ពីមូលហេតុរឿងអាស្រូវចុងក្រោយនេះតែប៉ុណ្ណោះ។
ខណៈដែលរឿងខាងលើកំពុងពុះចម្ងល់ឡើង ស្រាប់តែ ចន ច័ន្ទលក្ខិណា បានដឹកដៃគូស្នេហ៍លោក ហេង ឡុង មកថតរូបតាំងមុខរោងការ ដោយបានគ្រងឈុតសម្អាងការរបស់ តារាសម្ដែង លី ច័ន្ទសីហា Live វីដេអូផ្ទាល់ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មី រហូតមានអ្នកជូនពរ និងអ្នករិះគន់ថា ស្នេហាអ្នកសិល្បៈពិបាកនឹងជឿជាក់ណាស់។ ដូចជាតារារូបនេះទើបតែផ្ទុះរឿងប្រេះស្រាំ ក៏នាំគ្នាមកថតឈុតរៀបការធ្វើព្រងើយ និងគ្មានរឿងអ្វីសោះ៕

