Sponsor
Pisey

បណ្តាញសង្គម៖ ថ្មីៗនេះ វិធីរបស់សិស្សស្រីម្នាក់ ដើម្បីធ្វើឲ្យនាងប្រលងជាប់លំហាត់គណនេយ្យ ដ៏ពិបាក បានល្បីឡើងកក្រើកបណ្តាញសង្គម បន្ទាប់ពីមិត្តភក្តិនាងបានថតរូបថត និងបង្ហោះលើបណ្តាញសង្គម បង្ហាញពីវិធីនាង ប្រែក្លាយជើងដ៏វែងរបស់នាង ទៅជាសំដៅឯកសាររ ឬប្រ៊ុយ៉ុង ដើម្បីបើកចាក់ក្នុងពេលប្រលង។

ទោះជាយ៉ាងណា ម្ចាស់ជើងដ៏វែង ដែលមានសសេរប្រ៊ុយ៉ុងពាសពេញនេះ ពុំត្រូវបានគេស្គាល់ថាជានរណានៅឡើយទេ។ ដោយសារប្រ៊ុយយ៉ុងនៅលើជើងនាង ទើបអ្នកលេងបណ្តាញសង្គមជាច្រើននាក់ នាំគ្នាសន្និដ្ឋានថា វាជាលំហាត់ប្រលងផែកគណនេយ្យ។

តាមពិតទៅប្រ៊ុយ៉ុង ដើម្បីបើកចាក់ក្នុងពេលប្រលង មានរឿងរាវ និងប្រវត្តិជាយូរណាស់មកហើយក្នុងប្រវត្តិសាស្រ្តចិន និងប្រទេសមួយចំនួននៅអាស៊ី។ កាលពីមុនគេនិយមប្រើកូនសៀវភៅតូចៗ ដើម្បីចម្លងសំដៅឯកសារ ទុកបើកចាក់ក្នុងពេលប្រលង ប៉ុន្តែក្នុងសម័យទំនើប គេមានឧបករណ៍ផ្សេងៗ និងទំនើបៗជាច្រើនក្នុងការកត់ត្រាប្រ៊ុយ៉ុង៕ អត្ថបទ៖ Khmer5 News

ប្រភព៖ shanghaiist

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor