Sponsor
Pisey

បន្ទាប់ពីមានការផ្លាស់ អភិបាលរាជធានី ខេត្ត កាលពីពេលកន្លងទៅថ្មីនេះ តើអ្នកធ្លាប់ស្គាល់ឈ្មោះ និងមុខ អភិបាលរាជធានី ខេត្តទាំង​ ២៥ នៅក្នុងជួររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែរឬទេ? តោះមកមើលឈ្មោះ និងមុខអភិបាលខេត្តទាំងនោះ និងថ្ងៃចូលកាន់តំណែងដូចខាងក្រោម៖

១. ឯកឧត្តម ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចូល​កាន់​តំណែង ថ្ងៃ​ទី​២៨ មិថុនា​២០១៧

២. ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល តែងតាំងនៅថ្ងៃទី ៣០ ធ្នូ ២០១៤

៣. ឯកឧត្តម សួន បវរ ជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តែងតាំងនៅថ្ងៃទី១៨ មីនា ២០១៦

៤. ឯកឧត្តម ​ច័ន្ទ សុផល ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង តែងតាំងនៅថ្ងៃទី ៣ ​កុម្ភៈ ​២០១៤

៥ ឯកឧត្តម គួច ចំរើន ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចូលកាន់ដំណែងថ្ងៃទី ២៧ មិថុនា ២០១៧

៦. ឯកឧត្តម ឈួរ ច័ន្ទឌឿន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តែងតាំងនៅថ្ងៃទី​២០ កញ្ញា ២០១៣

៧. ឯកឧត្តម វ៉ី សំណាង ជាអភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ កាន់ដំណែងនៅថ្ងៃទី ២២ មីនា ២០១៦

៨. ឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ តែងតាំងនៅថ្ងៃទី ២៩ ធ្នូ ២០១៦

៩. ឯកឧត្តម ចាន់ ចេស្តា ជាអភិបាល នៃគណៈអភិបាលខេត្តកំពត តែងតាំងនៅថ្ងៃទី ១៨ មីនា ២០១៦

១០. លោកជំទាវ មិថុនា ភូថង ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង តែងតាំងនៅថ្ងៃទី ២៣ មិថុនា ២០១៧

១១. ឯកឧត្តម កែន សត្ថា ជាអភិបាល នៃគណៈអភិបាលខេត្តកែប តែងតាំងនៅឆ្នាំ២០១២

១២. ឯកឧត្តម សរ ចំរុង ជាអភិបាល នៃគណៈអភិបាលខេត្តក្រចេះ តែងតាំងនៅថ្ងៃទី ១៧ ឧសភា ២០១២

១៣. ឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី តែងតាំងនៅថ្ងៃទី ១៨ កុម្ភៈ ២០១៦

១៤. ឯកឧត្តម សរ ថាវី ជាអភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ

១៥. ឯកឧត្តម កើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន តែងតាំងនៅថ្ងៃទី ៣១ ឧសភា ២០១៤

១៦. ឯកឧត្តម យន្ត មីន ជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តែងតាំងនៅថ្ងៃទី ​៧ កញ្ញា ២០១៥

១៧. ឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ តែងតាំងនៅថ្ងៃទី ១២ សីហា ២០១៦

១៨. ឯកឧត្តម ម៉ៅ ធនិន ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ តែងតាំងនៅថ្ងៃទី ៧ ឧសភា ២០១៤

១៩. ឯកឧត្តម ជា សុមេធី ជាអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង កាន់ដំណែងថ្ងៃទី ៥ មករា ២០១៦

២០. ឯកឧត្តម ថង សាវុន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី តែងតាំងនៅថ្ងៃទី ៩ ឧសភា ២០១៤

២១. ឯកឧត្តម ឃឹម​ ប៊ុនសុង ជាអភិបាលនៃគណៈអភិបាល​ខេត្ត​សៀម​រាប តែងតាំងនៅ​ថ្ងៃទី​២៩​ មេសា​ ២០១៣

២២. ឯកឧត្តម ម៉ុម សារឿន ជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង តែងតាំងនៅថ្ងៃទី ៣០ ធ្នូ ២០១៥

២៣. ឯកឧត្តម ម៉ែន វិបុល ជាអភិបាល៊​ នៃគណៈអភិបាលខេត្តស្វាយរៀង តែងតាំងនៅថ្ងៃទី ២៤ មីនា ២០១៦

២៤. ឯកឧត្តម ឡាយ វណ្ណៈ ជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ តែងតាំងនៅថ្ងៃទី ទី១៨ មីនា ២០១៤

២៥. ឯកឧត្តម លី ឡេ​ង ជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តែងតាំងនៅថ្ងៃទី ២៧ មិថុនា ២០១៧

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor