ប្រទេសអង់គ្លេស: មានវ័យត្រឹម១៥ឆ្នាំសោះ កេ្មងប្រុសម្នាក់បានក្លាយជាសហគ្រិនវ័យក្មេងក្នុងការធ្វើជំនួញជាមួយនឹងមិត្តរបស់ខ្លួន១១នាក់ផេ្សងទៀត នៅក្នុងសាលា ចំនួនបី ដែលជាទីតាំងទីផ្សាររបស់ខ្លួន ។
ជំនួញរបស់សិស្សប្រុសម្នាក់នេះ គឺផ្តើមចេញពីការលក់នំ និងភេសជ្ជះ និងស្ករសូកូឡាជាដើម ។ ជំនួញរបស់គេគឺពិតជាកាក់កបណាស់ ដែលក្នុងមួយថ្ងៃគេអាច លក់បានរហូតដល់២៣០ផោន ។ ក្រៅពីមានខ្សែរយះលក់ដូរក្នុងសាលា ជំនួញរបស់គេក៏នៅមានសាខានៃទីផ្សារតាមតំបន់ផេ្សងទៀត តួយ៉ាងដូចជាភាគខាងជើងទីក្រុងឡុងផងដែរ ។
អ្នកជំនួញវ័យក្មេងនោះបាននិយាយសំដីមួយម៉ាត់ថា "គ្មានរណាធ្វើ ដូចជាខ្ញុំនោះទេ ខ្ញុំលក់ស្ករគ្រាប់ ខ្ញុំបានបង្កើតការងារសំរាប់ខ្លួនឯង"។ រូបគេចាប់ផ្ដើមលក់ស្ករគ្រាប់នៅក្នុងពេលម៉ោងចេញសំរាករាល់ថ្ងៃ រាល់តម្រូវការផ្សេងៗដែលមិត្តភក្តិត្រូវការរូបគេបាននាំលក់ទៅកាន់មិត្តភក្តិរបស់ខ្លួនរហូតទទួលបានការគាំទ្រពីអ្នកបញ្ជាទិញតាម Online បន្ថែមទៀតផងដែរ៕
Source: metro
