បរទេស៖ ពិតណាស់ស្នេហាធ្វើអោយងងឹតងងុល! រឿងនេះចម្លែកបន្តិចត្រង់ថាកូនក្រមុំអាយុច្រើនជាងកូនកំលោះដល់ទៅ៥៥ឆ្នាំ។ កូនកំលោះឈ្មោះSelamat Riayadiអាយុ១៦ឆ្នាំបានរៀបការជាមួយម្ចាស់ស្នេហ៍របស់ខ្លួនឈ្មោះRohayaអាយុ៧១ឆ្នាំ។ ពួកគេទាំងពីរស្រលាញ់គ្នាខ្លាំងណាស់ ហើយប្តេជ្ញាថានិងរស់នៅជាមួយគ្នាបើទោះបីជាក្រុមគ្រួសារពួកគេមិនឯកភាពក៏ដោយ។
មិនដឹងថាពួកគេស្រលាញ់គ្នាតាំងពីពេលណានោះទេ ប៉ុន្តែពួកគេទាំងពីរបានរៀបការជាប្តីប្រពន្ធនិងគ្នាកាលពីថ្ងៃសៅរ៍នៅផ្ទះមេភូមិ។ ពិធីមង្គលការនេះប្រារព្ធឡើងនៅពេលយប់ ព្រោះស្នេហ៍ខុសវ័យនេះធ្វើអោយអ្នកដំណើរទៅមកកាត់នោះមានការងឿងឆ្ងល់និងសើចចំអក។ ប៉ុន្តែទោះជាបែបនេះក្តីក៏វត្តមានអ្នកភូមិរាប់រយនាក់បានចូលរួមក្នុងពិធីមង្គលការពួកគេដែរ។ ក្រោយមករឿងនេះបានល្បីល្បាញពាសពេញបណ្តាញសង្គមក្នុងប្រទេសឥណ្ឌូនេស៊ីនិងទូទាំងពិភពលោក។
លោកមេឃុំឈ្មោះKuswoyoដែលអនុញ្ញាតអោយរៀបចំពិធីមង្គលការនេះបានអោយដឹងថា៖ " គេទាំងពីរគម្រាមថានិងសម្លាប់ខ្លួន ប្រសិនបើមិនអនុញ្ញាតអោយពួកគេទាំងពីររៀបការជាមួយគ្នាទេ។ ពួកគេពិតជាស្រលាញ់គ្នាខ្លាំងណាស់ ហើយមិនអាចរស់នៅដោយខ្វះគ្នាបានឡើយ។ "
ខណៈដែលមតិក្នុងស្រុកមានការមិនពេញចិត្ត ប៉ុន្តែក្រុមអ្នកនិយមប្រើអ៊ីនធឺណិតទូទាំងពិភពលោកបានសម្តែងការសាទរចំពោះស្នេហ៍ស្មោះសរបស់ពួកគេ។ Kuswoyoនិយាយថា៖ " អ្នកភូមិរាប់រយនាក់បានចូលរួមអបអរពិធីមង្គលការពួកគេ ហើយជូនពរពួកគេអោយជួបតែសេចក្តីសុខ។ " អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖
