
នាវាជើងទឹករុស្ស៊ី ចំនួន ៣៦គ្រឿង បានចូលរួមពិធីបុណ្យប្រពៃណីនៅក្បែរឆ្នេរសមុទ្រទីក្រុង Sevastopol ភាគនិរតីប្រទេសរុស្ស៊ី។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន eblnews បានចុះផ្សាយនៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧។
នាវាចម្បាំងម៉ាក frigate Admiral Grigorovich និងនាវាការពារព្រំដែន Provorniy របស់រុស្ស៊ី ស្ថិតក្នុងចំណោមនាវាដែលចូលរួមក្នុងក្បួនដង្ហែនោះផងដែរ។ យោងតាមអាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា អ្នកទស្សនាប្រហែល ១សែននាក់ បានប្រមូលផ្ដុំគ្នានៅច្រាំងនៃឆ្នេរសមុទ្រនាទីក្រុង Sevastopol ដើម្បីមើលទស្សនីយភាពដ៏ធំនេះ។
សូមមើលវីដេអូខាងក្រោម៖


