Sponsor
Pisey

​​រាជធានី​ភ្នំពេញ​៖ ​​រថយន្ត​​ថ្មី​ដែល​ជា​ជំនួយ​របស់​ចិន​ ផ្ដល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​កាលពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២​០​​១​៧​នោះ​ នឹង​ចាប់​ផ្ដើម​​​​ប្រតិបត្តិការ​​​បម្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​​​ថ្ងៃ​ទី​ ​០​១​ ខែ​សីហា​​ ឆ្នាំ​២​០​១​​៧​ស្អែក​​​នេះ​។​​

បើ​តាម​មន្ត្រី​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​-​ City ​BUS​ ​បាន​ប្រាប់​ ខេឃ្យូប​ ព្រឹក​មិញ​ថា រថយន្ត​ក្រុង​​ថ្មី​ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​​ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​១​៣ ​​ខែ​កក្កដា​នោះ នឹង​​ ចាប់​​ផ្តើម​រត់​ជា​​លើកដំបូង​ហើយ​​ នៅ​​​​ថ្ងៃ​ទី​ ​០​១​ ខែ​សីហា ​​ឆ្នាំ​២​០​១​៧​​ស្អែក​នេះ​ ប៉ុន្តែ​​​​នឹង​​មិន​មែន​ដំណើរ​លើ​តម្រាយ​ផ្លូវ​ថ្មី​នោះ​ទេ​ ដោយ​តម្រាយ​ផ្លូវ​ថ្មី​នៅ​ ​គឺ​ស្ថិត​នៅ​ដំណាក់​ការ​សិក្សា​នៅ​ឡើយ​។​​​​​

​ប្រភព​ដដែល​បន្ត​ថា ​​ក្នុង​ចំណោម​រថយន្ត​ក្រុង​ថ្មី​ទាំង​ ១​០​០​គ្រឿង​នោះ​​ ​ ​នឹង​ទៅ​រត់​នៅ​តម្រាយ​ផ្លូវ​ ៣​ខ្សែ​​ពី​មុខ​​ ដោយ​ខ្លះ​ត្រូវ​ទៅ​ជំនួស​រថយន្ត​ក្រុង​ចាស់​ខូច​ទ្រុឌទ្រោម​ ដែល​​មាន​ស្រាប់ ៥៧​គ្រឿង​​។​ ​នៅ​ក្នុង​ដំណើរ​រត់​នោះ​ទៀតសោត​ ​​​ក្នុង​មួយ​​​តម្រាយ​ផ្លូវ​១​​ខ្សែ​​ មាន​​រថយន្ត​ក្រុង​​ ២០​គ្រឿង​ ហើយ​រត់​តាម​ម៉ោង​និង​ពេល​ដ​ដែល​ (ចាប់​ពី​ម៉ោង​ ៥:​៣០​នាទី​ព្រឹក- ៨:​៣០​យប់​)។​​​​​​​​​​​​​​​

គួរ​រម្លឹក​ផង​ដែរ​ថា​​ រថយន្ត​បន្ថែម ​​១​០​០​គ្រឿង​នេះ ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​លើ​ខ្សែ​រត់​ថ្មី​ចំនួន​៦​​​ខ្សែ​បន្ថែម​ សំដៅ​ធ្វើ​ឱ្យ​ការ​បម្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ជូន​បង​ប្អូន​កាន់​តែ​ប្រសើរ ​ទាន់​ពេល​វេលា​ និង​កាន់​តែ​ច្រើន​គោល​ដៅ​ ហើយ​កាល​ម្សិលមិញ ក្រុម​ការងារ (City Bus ) ​​​បាន​ធ្វើការ​ដុត​ដៃ​ដុត​ជើង​​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ ​​ LED  ប្រព័ន្ធ​ GPS​ កឹម​ស្លាក​លេខ​ បិត​Sticker ​ និង​Logo រដ្ឋាករ​ជាដើម​៕​​ ​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor