Sponsor
Pisey

​សិល្បៈ ៖ ក្រោយ​ពី​បាន​ជួប​គូ​ជីវិត​បុរស​អាណិកជន​ខ្មែរ​កាណាដា​ឈ្មោះ ​តិច សុងលី ​ជា​អ្នក​ធ្វើ​ការ​ប្រធាន​ផ្នែក​នៅ​ភោជនីយដ្ឋាន​ Migaza​   ដោយ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​មក​ តារា​ចម្រៀង​កញ្ញា​ រស់ ម៉ូនីកា ​ក៏​បាន​ប្រាប់​ថា​ នាង​នឹង​រៀបការ​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ​គឺ​រៀបការ​បែប​ប្រពៃណី​ខ្មែរ​នៅ​ប្រទេស​កាណាដា ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​ខាង​លើ​តែម្ដង​។ 

កញ្ញា​បន្ត​ថា​ កម្មវិធី​នេះ​នាង​ និង​គូ​អនាគត​មាន​គម្រោង​ហៅ​ភ្ញៀវ​ប្រមាណ​ជា​៣០​ទៅ​ ៤០​តុ​  ទេ​ ព្រោះ​នាង​ត្រូវ​វិល​មក​រៀបការ​នៅ​ស្រុក​ខ្មែរ​ម្ដង​ទៀត​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ​បន្ថែម​ទៀត​ ហើយ​ពេល​នោះ​ទើប​នាង​ធ្វើ​ពិធី​នេះ​ឲ្យ​ធំ​ដុំ​ហៅ​មិត្តភ័ក្ដិ​ និង​សាច់ញាតិ​មក​ចូលរួម​ឲ្យ​បាន​ច្រើន​តែម្ដង​។

គួរ​បញ្ជាក់​ដែរ​ថា ​មុននឹង​ង​តារា​ចម្រៀង​កញ្ញា​ រស់ ម៉ូនីកា ​បាន​សម្រេចចិត្ត​ទទួល​យក​លោក​ តិច សុងលី​ ធ្វើ​ជា​គូ​ជីវិត​ គឺ​នាង​បាន​ស្គាល់ ​នឹង​សិក្សា​ចិត្ត​គ្នា​អស់​រយៈពេល​៧​ខែ​មក​ហើយ ​ពោល​គឺ​តាំង​ពី​នាង​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​កាណាដា​នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៦​មក​ម្ល៉េះ​ ហើយ​ក្រោយ​ពេល​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នេះ​កញ្ញា​ក៏​បាន​បញ្ជាក់​ថា ​លោក ​តិច សុងលី​ ជា​បុរស​ល្អ​ស្រឡាញ់​នាង​ស្មោះ​ និង​ឲ្យ​តម្លៃ​នាង​ខ្លាំង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor