យោងតាមសារព័ត៌មានចិន china.org.cn បានឲ្យដឹងថា យោធាចិនជាច្រើននាក់ និងសមាជិកកងទ័ពអន្តរជាតិរបស់ក្រសួងមហាផ្ទៃបេឡារុស្ស បានចូលរួមធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយឈ្មោះថា United Shield-2017 ក្នុងគោលបំណងហ្វឹកហ្វឺនកងកម្លាំងប្រយុទ្ធប្រឆាំងភេរវកម្ម នៅទីក្រុងមីនស្ក៍ (Minsk) ប្រទេសបេឡារុស្ស។
ប្រភពដដែលបានបញ្ជាក់ថា សមយុទ្ធនេះរួមមាន ការបាញ់ប្រហារ ការសង្គ្រោះមនុស្ស ការបោសសំអាតមីន និងយុទ្ធសាស្ត្រសំខាន់មួយចំនួនទៀត ដើម្បីទប់ទល់ជាមួយក្រុមសកម្មប្រយុទ្ធ។ យ៉ាងណាមិញប្រភពខាងលើមិនបានបញ្ជាក់ច្បាស់អំពីរយៈពេលនៃការវឹកហាត់ទ័ពនេះឡើយ៕
