
កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ បានបន្ថែម ទាក់ទងនឹងការបង្ហោះ ព័ត៌មានក្លែងក្លាយ ស្ដីពីការធ្លាក់យន្តហោះនៅសៀមរាម ខាងក្រោមជាសំនួរ និងការលើកឡើងរបស់លោក៖
ការបំពុលព័ត៌មានរឿងធ្លាក់យន្តហោះនៅសៀមរាបអាចមានការចាត់តាំង ?
សមត្ថកិច្ចគួរស្រាវជ្រាវស៊ើបបញ្ជាក់អោយបានច្បាស់លាស់ ព្រោះការផ្សាយបំពុលព័ត៌មានរឿងធ្លាក់យន្តហោះនៅខេត្តសៀមរាបអាចជាចេតនារបស់ជនមួយក្រុមមានការចាត់តាំងត្រឹមត្រូវ ដោយសារតែអ្នកបំពុលព័ត៌មានសុទ្ធតែជាអ្នកធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ។ មិនមែននៅសុខៗនាំគ្នាផ្សាយរឿងអកុសលនេះព្រមៗគ្នានោះទេ ។
នេះគ្រាន់តែគំនិតគួរពិចារណា !

សូមបញ្ជាក់ថាៈ លោក ស្នងការនគរបាលខេត្តសៀមរាបលោក ទិត្យ ណារ៉ុង បាននិយាយប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនៅយប់ថ្ងៃទី២២ កក្កដា ឆ្នាំ២០១៧ នេះ ដោយបញ្ជាក់ថា ពុំមានករណីយន្តហោះធ្លាក់នៅក្នុងខេត្តសៀមរាបនោះទេ ហើយថាការបង្ហោះរូបភាពនៅឡើបណ្តាញសង្គមហ្វេសប៊ុកថាមានករណីធ្លាក់យន្តហោះនោះ ជាការបំប៉ោងព័ត៌មាន បង្កភាពចលាចលតែប៉ុណ្ណោះ។
ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ
ទី១ ផាវ សុជុំ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ (អូតេស) របស់ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប
ទី២ ឈ្មោះ ពន្លឺ លាភា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ (អូតេស) ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ ទីលំនៅបច្ចប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។


