
បរទេស៖ ប្រពន្ធពោះធំតាមទាន់ប្តីមានស្រីទើបនាងប្រើធម៌ក្តៅដោយយកម្ទេសដាក់លើប្រដាប់ភេទស្រីនោះ។ Ly Chanel អាយុ២៣ឆ្នាំនិយាយថានាងសង្ស័យប្តីរបស់នាងឈ្មោះChien Keoអាយុ២៤ឆ្នាំដែលទើបនិងរៀបការជាមួយគ្នាបានប្រាំពីរខែលបលួចមានស្រីក្រៅព្រោះគេតែងបាត់ពីផ្ទះច្រើនម៉ោង។
ម្តាយក្មេកនិងសាច់ញ្ញាតិបានតាមដានChienដល់សណ្ឋាគារក្នុងខេត្តThai Nguyenភាគខាងត្បូងប្រទេសវៀតណាម។ ( Ly Chanel រូបខាងស្តាំ, Chien Keo ប្តីកំហូចរូបខាងឆ្វេង)

Lyពាក់ស្រោមដៃហើយធ្វើសកម្មភាព ចំណែកនារីបីនាក់ទៀតចាប់ស្រីស្នេហ៍នោះសម្រាតខោអាវហើយថតរូបទុកទៀតផងកាលពីរសៀលថ្ងៃអង្គារ។ Lyបើកកាបូបយកម្ទេសដាក់លើប្រដាប់ភេទស្រីស្នេហ៍ដែលធ្វើអោយមានការឈឺផ្សាជាខ្លាំង។ មានរូបភាពខ្លះបង្ហាញពីស្រីនោះត្រូវគេចាប់ក្បាល ដៃ ជើងជាប់ហើយលាបម្ទេសក្រហមច្រាលពេញខ្លួន។ ពួកគេបានបង្ហោះរូបភាពនោះហើយថែមទាំងអួតទៀតផងអំពីទណ្ឌកម្មដែលគេធ្វើទៅលើស្រីស្នេហ៍របស់Chien។

Lyមានផ្ទៃពោះបីខែហើយដោយរំពឹងថានោះជាកូនប្រុស នាងបាននិយាយថា៖ " សង្ឃឹមថានោះជាកូនប្រុសហើយប្តីរបស់ខ្ញុំពិតជាសប្បាយចិត្តនិងរស់នៅយ៉ាងមានសុភមង្គលជាមួយគ្នា។ ឥលូវគាត់អាចមើលថែគ្រួសារយ៉ាងម៉េចបើគាត់ហ៊ានផិតក្បត់មានស្រីថ្មី។ ត្រឹមតែស្រីម្នាក់សោះវាបានធ្វើអោយគ្រួសារប្រេះឆាអស់រលីង។ ស្រ្តីទាំងឡាយអាចលើកលែងទោសអោយប្តីបានយ៉ាងងាយ តែនាងមិនអាចបំភ្លេចរឿងនោះបានឡើយ។ ការប្រច័ណ្ឌគឺជាការឈឺចាប់ នារីៗទាំងឡាយពិតជាយល់ពីអារម្មណ៍ស្រីដូចគ្នា។ មានមនុស្សជាច្រើនស្អប់ខ្ញុំព្រោះអំពើរបស់ខ្ញុំ ប៉ុន្តែជីវិតគឺបែបនេះហើយអ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ អ្នកណាធ្វើអ្វីជារឿងរបស់គេ ប៉ុន្តែសូមចែកចាយរឿងនេះដើម្បីអោយដឹងការពិតហើយឈប់និយាយអាក្រក់ពីគេតែផ្តេសតែផ្តាសទៀត។ "

ប៉ូលីសនិយាយថា៖ " នៅមិនទាន់ឃើញជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅឡើយទេ។ Lyនិងប្រឈមមុខតាមផ្លូវច្បាប់ប្រសិនបើមានការប្តឹងផ្តល់ពីជនរងគ្រោះ។ "
តែទោះជាយ៉ាងណាក៏ដោយការយកម្ទេសទៅលាបលើប្រដាប់ភេទអ្នកដ៏ទៃហើយបង្ហោះវីដេអូក្នុងអ៊ីនធឺណិតបែបនេះជារឿងអមនុស្សធម៌ពេកណាស់។
នៅអឺរ៉ុបការយកម្ទេសទៅលាបលើប្រដាប់ភេទអ្នកដ៏ទៃត្រូវពិន័យជាប្រាប់ពី៧០£ ទៅ ១០០£៕ អត្ថបទ៖ Khmer5 News



