Sponsor
Pisey

យោងតាមគណនីហ្វេសប៊ុក Pol Rider Sorry ខ្ញុំបាទទើបទទួលបានដំណឹងយ៉ាងរន្ធត់ ដោយអ្នកជិះម៉ូតូធំកម្ពុជាយើងម្នាក់ឈ្មោះ Rongreoung Rathana គាត់បានបាត់បង់ជីវិតក្នុងការត្រឡប់មកពីខេត្តរតនគីរីវិញថ្ងៃនេះ។ នេះជាដំណឹងដ៏គួរឲ្យសោកស្តាយបំផុតសំរាប់ក្រុមអ្នកជិះម៉ូតូធំទាំងអស់នៅកម្ពុជា ខ្ញុំបាទសូមចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសាររបស់គាត់ផង យើងបានបាត់បង់ Rider ដ៏ល្អម្នាក់ សូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់ទៅកាន់សុគតិភព។ សូមបងប្អូនអ្នកជិះម៉ូតូធំទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការបញ្ជាម៉ូតូ។ 😒😌 #RIP #Cambodia #Rider

សូមជម្រាបជូនថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ៩ ស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ១០ និង ១០ នាទីថ្ងៃទី២៣ ខែកក្កដា ដោយម៉ូតូធំបើកក្នុងល្បឿនលឿន ធ្វើឲ្យធ្លាក់ស្នាមភ្លោះ ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង។

ជនរងគ្រោះ ឈ្មោះ រុងរឿង រតនា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និស្សិត រស់នៅភូមិបុរីកម្មករ ឃុំជើងឯក ខណ្ឌដង្កោ រាជាធានីភ្នំពេញ ម៉ូតូ ម៉ាក កាវ៉ាសាគី ពណ៌ទឹកប្រាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor