Sponsor
Pisey

បុរស​វ័យ ៣៤​ឆ្នាំ​ម្នាក់ ជា​អ្នក​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ បាន​រៀបចំ​គ្រោង​ថា​នឹង​រៀបការ​ជាមួយ​សង្សារ​ខ្លួន​រួច​ហើយ ក្នុង​ខែធ្នូ​ខាង​មុខ​នេះ​ហើយ តែ​ជា​អកុសល រូប​គេ​បាន​ស្លាប់​បាត់បង់​ជីវិត​ចោល​សង្សារ​ដោយសារ​ជំងឺ​ឈាម​កក​ក្នុង​ខួរក្បាល ទោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ និងទៅមន្ទីរពេទ្យប្រទេសវៀតណាម ក៏​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បាន។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ នាង​ដែល​ជា​គូ​សង្សារ​សំណព្វ​ចិត្ត មាន​សេចក្ដី អាឡោះអាល័យ រាប់​ម៉ឺន​សែន​អាល័យ គ្មាន​ពាក្យ​នឹង​ថ្លែង​បាន។

យោង​តាម​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់ (សុំ​មិន​បញ្ចេញ​ឈ្មោះ) បាន​បង្ហោះ​ខ្លឹមសារ​សោកសៅ និង​រូប​ភាព នៅ​ថ្ងៃ​ទី ២១ និង​២២ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​ឈ្មោះ Chor Pannga (បញ្ញា) បាន​ទទួល​មរណភាព​នៅ​ពី​យប់​ថ្ងៃ​ទី ២២ ខែកក្កដា ឆ្នាំ​២០១៧។

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​បាប​បង្ហោះ​ខ្លឹមសារ​ស្នេហា​ចេញ​ពី​បេះ​ដូង ដ៏​គួរឲ្យ​អាល័យ ខណៈ​ដែល​នាង​បាន​កំដរ​បុរស​ជា​សង្សារ​ខ្លួន​នៅ​មន្ទីរពេទ្យ បាន​ធ្វើ​ឲ្យ​ចាក់ដោត បេះ​ដូង​មិត្តភក្ដិ​ក្នុង​បណ្ដាញ​ហ្វេសប៊ុក​មាន​សេចក្ដី អាណិត​នារី​រូប​ស្រស់ ស្មោះ​ស្នេហ៍ និង​សុភាពរាបសារ ថែម​ទាំង​មាន​ចិត្ត​ល្អ តែង​ជួយ​ដល់​មិត្តភក្ដិ និង​មនុស្ស​ទូទៅ ពិសេស​ទុគ៌ត​ជន។

នៅក្នុងនោះផងដែរ អ្នកដែលធ្វើការជាមួយបុរសខាងលើបានបង្ហោះសារ​​ ជាសេចក្តីជូនដំណឹងថា៖

សូមជំរាបជូនដំណឹងទៅដល់ សារមាជិកមិត្តរួមការងារនឹងអ្នកដែលបានស្គាល់រាប់អានបងប្រុស Chor Pannga ដែលជាបុគ្គលិកបំរេីការងារនៅក្រុមហ៊ុនសហគ្រាស Goodhill co.ltd Division Dutch Mill.
បងប្រុស បញ្ញា គាត់បានទទួលមរណភាពនៅថ្ងៃទី 22/07/2017 មកដល់ពេលនេះសពរបស់គាត់បានមកដលល់ភ្នំពេញហេីយនឹងរៀបចំបុណ្យសព នាព្រឹកនេះ 23/07/2017 #ទីតាំងនៅជិតផ្សារទឹកថ្លា #វេលាម៉ោង9:00amដោយសារគាត់ជាគ្រិស្តាន(សាសនាគ្រិះ) វិធីនេះត្រូវបានរៀបចំតាមបែបគ្រិស្តាន នឹងដង្ហែសពនៅពេលព្រឹកថ្ងៃ ចន្ទ័ 23/07/2017 មិនមានធ្វេីបុណ្យប្រាំពីថ្ងៃឡេីយ សំរាប់ការចង់ចូលរួមរំលេកទុកក្នុងកម្មវិធីសព សូមអញ្ជេីញចូលរួមតាមរយះទីតាំងខាងលេី នឹងទាក់ទងតាមរយះលេខទូរសព្ទ័ 015 707 071 / 096 626 6635/ 015 566 659 / 085 215 521 អាចទំនាក់ទំនងមកដេិម្បីបញ្ជក់ពីទីតាំងបន្លែម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor