Sponsor
Pisey

បណ្តាញសង្គម៖ អ៊ីនធឺណិតគឺជាកន្លែងដែលមនុស្សអាចដឹងបានពីរឿងចម្លែកជាច្រើន។ កាលពីសប្តាហ៍មុនបុរសម្នាក់បានបង្ហោះរូបភាពនិងវីដេអូអំពីសកម្មភាពគាត់ចៀនត្រី។ ស្តាប់ទៅដូចជារឿងធម្មតាណាស់មែនទេ? តែអ្វីដែលចម្លែកនោះគឺវាមិនមែនជាត្រីធម្មតានោះទេ។ វាជាត្រីចិញ្ចឹមដែលមានតម្លៃថ្លៃរហូតដល់ទៅ ៦៥០ដូល្លារ។

នោះជាត្រីឡហាន ដែលគេទិញយកទៅចិញ្ចឹមក្នុងហាងកញ្ចក់។ នៅពេលវាកាន់តែធំហើយផ្នែកខាងលើក្បាលវាដុះឡើងកាន់តែធំនោះវាក៏កាន់តែមានតម្លៃថ្លៃដែរ។

ប៉ុន្តែគួរអោយអស់សំណើចពេលបុរសម្នាក់យកវាទៅចៀនទៅវិញ។ បុរសនោះបានបង្ហោះវីដេអូបង្ហាញពីសកម្មភាពគាត់ហាន់ត្រីនិងចំអិនយ៉ាងប្រសប់ ព្រមទាំងរៀបរាប់ថា៖

" មែនហើយវាពិតជាឆ្ងាញ់ណាស់! តើអ្នកគិតថាត្រីនេះមិនអាចញ៉ាំបានឬ? វាមិនមែនមានន័យថាត្រីនេះញ៉ាំមិនបាននោះទេ។ រូបរាងរបស់វាស្អាតចំណែករសជាតិរបស់វាក៏ឆ្ងាញ់ដែរ។ ប៉ុន្តែបញ្ហានោះគឺថាត្រីនេះថ្លៃណាស់។ ដុំសាច់នៅលើក្បាលត្រីឡហាននេះមានសភាពទន់ដូចចាហួយតែរាងស្វិតបន្តិច  យើងអាចយកវាចេញបាន។

ហេតុអ្វីបានជាចង់ញ៉ាំត្រីនេះ? ពិតជាមិនធម្មតាទេ! ហើយអាចញ៉ាំបានតែបន្តិចប៉ុណ្ណោះ!! ហាហាហា"

វីដេអូនេះត្រូវបានក្រុមអ្នកនិយមប្រើអ៊ីនធឺណិតមានការរិះគន់ជាខ្លាំងព្រោះជាត្រីមានតម្លៃថ្លៃមិនគួរយកមកធ្វើបែបនេះទេ៕ អត្ថបទ៖ Khmer5 News

វីដែអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor