Sponsor
Pisey

ចក្រភព​អង់គ្លេស​ បាន​ស្នើ​ឲ្យ​បណ្ដាល​ប្រទេស​ ដែល​ផលិត​អាវុធ​ប្រល័យ​លោក​ទាំងអស់​ គួរ​តែ​គោរព​តាម​ច្បាប់​អន្តរជាតិ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧។

អគ្គនាយក​ប្រតិបត្តិការ​នុយក្លេអ៊ែរ​របស់​ចក្រភព​អង់គ្លេស​លោក​ Commons-Paul Burke​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​ការ​គំរាមកំហែង​ឈ្មោះ​ STRATCOM​ នៅ​ក្នុង​រដ្ឋ Nebraska សហរដ្ឋ​អាមេរិក​ កាល​ពី​ម្សិលមិញ​ថា​ "រាល់​អាវុធ​ល្បឿន​លឿន​ជាង​សម្លេង​ គួរ​តែ​ស្ថិត​នៅ​ក្រោម​បទដ្ឋាន​អន្តរជាតិ​ និង​បទបញ្ញត្តិ​មួយ​ចំនួន​ ដែល​បាន​ចែង​"។ លោក​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ ទីក្រុង​ឡុងដ៍​កំពុង​តែ​ព្យាយាម​ធ្វើ​តាម​មហា​អំណាច​រុស្ស៊ី​ ខណៈ​ដែរ​មិន​ទាន់​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្ទាល់​ខ្លួន​នៅ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​អង់គ្លេស​ នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​អ្វី​ ដែល​ខ្លួន​កំពុង​តែ​ព្យាយាម​ធ្វើ​ និង​ឆ្លើយ​តប​តាម​រយៈ​ការ​គោរព​ច្បាប់​ និង​សន្ធិសញ្ញា​អន្តរជាតិ​ផង​ដែរ​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor