រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ កក្កដា នេះ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណ:កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ដវៀតណាម នឹងអញ្ជើញទស្សនៈកិច្ចផ្លូវរដ្ឋ មកព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចនេះ លោក ង្វៀន ហ៊្វូជុង នឹងចូលក្រាបបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ នៅព្រះបរមរាជវាំង ចូលថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ មានជំនួបទ្វេភាគីដោយឡែកពីគ្នាជាមួយសម្ដេចប្រធានព្រឹទ្ធសភា និងមានជំនួបផ្លូវការជាមួយ សម្តេចនាយករដ្ឋមន្ត្រី និងអញ្ជើញជាអធិបតីភាពសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា នៅខេត្តព្រះសីហនុផងដែរ ខណៈពេលឆ្នាំ២០១៧នេះជាខួប៥០ ឆ្នាំនៃចំណងការទូតនៃប្រទេសទាំងពីរ៕

