Sponsor
Pisey

នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា​ មុន​នេះ​បន្តិច ​សារព័ត៌មាន​ BBC​ បាន​ចុះ​ផ្សាយ​ថា​  អតីត​មេបញ្ជាការ​យោធា​របស់​ប្រទេស​ថៃ​មួយ​រូប​ ត្រូវ​បាន​តុលាការ​សម្រេច​កាត់ទោស​ជាប់​ពន្ធនាគារ​ចំនួន​ ២៧​ឆ្នាំ​ ពី​បទ​ប្រព្រឹត្ត​អំពើ​ជួញ​ដូរ​មនុស្ស​នា​ពេល​កន្លង​មក​។

តុលាការ​ថៃ​បាន​សម្រេច​កាត់​ទោស​អតីត​មេបញ្ជាការ​កងទ័ព​លោក​ Manas Kongpan ​​ឲ្យ​ជាប់​ឃុំឃាំង​រហូត​ដល់​ ២៧​ឆ្នាំ​ បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ខុសច្បាប់​ ជាមួយ​បក្សពួក​ប្រមាណ​ជា​ ៦០​នាក់ ​ដោយ​ក្រុម​ប្រព្រឹត្ត​បទល្មើស​ទាំង​នោះ​ក៏​កំពុង​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​ផង​ដែរ។​

ប្រភព​ខាង​លើ​បាន​បញ្ជាក់​ថា​ សំណុំ​រឿង​នេះ​បាន​កើត​ឡើង​តាំង​​ពី​ឆ្នាំ​ ២០១៥​ ដោយ​តុលាការ​បាន​ឃាត់​ខ្លួន​លោក​ Manas Kongpan ទុក ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ ខណៈ​ដែល​មេបញ្ជាការ​រូប​នេះ​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ ជួញ​ដូរ​ក្រុម​ជនបរទេស​មក​ពី​ប្រទេស​បង់ក្លាដេស​ និង​ក្រុម​ជនជាតិ​ដើម​កាន់​សាសនា​អុីស្លាម​ មក​ពី​មីយ៉ាន់ម៉ា​៕  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor