Sponsor
Pisey

វិមាន​ក្រឹមឡាំង​បាន​ឲ្យ​ដឹង​ថា ​ការ​បញ្ជា​ទិញ​​រថក្រោះ​ស៊េរី​ទំនើប​ម៉ាក់​ T-90​ ជា​ច្រើន​គ្រឿង​របស់​អុីរ៉ាក់​ពី​ប្រទេស​រុស្ស៊ី​នោះ​ កង​កម្លាំង​អុីរ៉ាក់​នឹង​ទទួល​បាន​នៅ​ពេល​ឆាប់ៗ​នេះ ​ទៅ​តាម​កិច្ចសន្យា​រួម​គ្នា​ដែល​បាន​ធ្វើ​កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​ RT ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២០ ឆ្នាំ​២០១៧​។

ក្នុង​កិច្ចព្រមព្រៀង​លក់​រថក្រោះ​ធុន​ថ្មី​នេះ​ ប្រធានាធិបតី​រុស្ស៊ី​បាន​ផ្តល់​ជំនួយ​មួយ​ចំនួន​បន្ថែម​ទៀត​មាន​ដូច​ជា សម្ភារៈ​យោធា​ និង​យុទ្ធសាស្ត្រ​យោធា ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាដើម។ ជាមួយ​គ្នា​នេះ​ដែរ​ ក្រុមហ៊ុន​ផលិត​គ្រឿង​សព្វាវុធ​ រុស្ស៊ី​ Uralvagonzavod បាន​បង្ហើប​ថា ឆ្នាំ​២០១៧ រថក្រោះ​ចំនួន​ ៧៣​គ្រឿង​ នឹង​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​អុីរ៉ង់ ដែល​មាន​តម្លៃ​ជាង​ ១​ពាន់​លាន​ដុល្លារ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor