រាជធានីភ្នំពេញ៖ បុគ្គល ១២រូប ត្រូវបានព្រះមហាក្សត្រទ្រង់បានចេញព្រះរាជក្រឹត្យ បញ្ចប់តំណែងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បុគ្គលទាំង១២រូបនោះ មាន ៣នាក់ មានឋានៈស្មើនឹងរដ្ឋមន្ត្រី និង៣នាក់ទៀតឋានៈស្មើនឹងរដ្ឋលេខាធិការ ហើយ៦នាក់ ឋានៈស្មើនឹងអនុរដ្ឋលេខាធិការ។

